
ឯកឧត្តរដ្ឋមន្ត្រីបានបន្ថែមទៀតថា អង្គភាពសារព័ត៌មានទាំងនោះរួមមាន៖ ប្រព័ន្ធផ្សព្វផ្សាយទំនើប៖ គេហទំព័រសារព័ត៌មានអនឡាញ ចំនួន ៨៣៩ អង្គភាព, ទូរទស្សន៍ឌីជីថល ចំនួន ១២ ស្ថានីយ, ទូរទស្សន៍អនឡាញ ចំនួន ៩ អង្គភាព, ទូរទស្សន៍ប្រភេទ OTT (Over-The-Top media service) ចំនួន ១២ ស្ថានីយ, ទូរទស្សន៍ផ្កាយរណប ចំនួន ៣ ស្ថានីយ។
ចំណែកប្រព័ន្ធផ្សព្វផ្សាយប្រពៃណី៖ កាសែត ចំនួន ១២៥ អង្គភាពុំ សមាគមសារព័ត៌មាន ចំនួន ២៦ អង្គភាព, ទស្សនាវដ្តី ចំនួន ៦ អង្គភាព, ព្រឹត្តិបត្រ ចំនួន ១២ អង្គភាព, ទីភ្នាក់ងារសារព័ត៌មានបរទេស និងការិយាល័យតំណាងអចិន្ត្រៃយ៍ ចំនួន ១៨ អង្គភាព, រោងពុម្ព ចំនួន ៨៩, សៀវភៅ ចំនួន ២២ អង្គភាព, ភ្នាក់ងារផ្សាយពាណិជ្ជកម្ម ចំនួន ៣ ក្រុមហ៊ុន, វិទ្យុអ៊ែហ្វអ៊ឹម ចំនួន ២៨០ ស្ថានីយ និងវិទ្យុអាអ៊ឹម ចំនួន ១ ស្ថានីយ, ទូរទស្សន៍អាណាឡូកផ្សាយផ្ទាល់មាន ១៦ ស្ថានីយ, ទូរទស្សន៍ផ្សាយបន្ត ចំនួន ១០១ ស្ថានីយ និងទូរទស្សន៍ខ្សែកាបចំនួន ៤៦ ស្ថានីយ។
យោងតាមរបាយការណ៍ ស្តីពី ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៥, អ្នកសារព័ត៌មាន ចំនួន ៨១,៤% ក្នុងចំណោមអ្នកស្ទង់មតិ សរុបចំនួន ៤៦៧ នាក់ តំណាងអ្នកសារព័ត៌មានទូទាំងប្រទេសដែលបានចូលរួមបានវាយតម្លៃថាស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ ក្នុងនោះ ៧២,២% បានឆ្លើយថា សេរីភាពសារព័ត៌មាននៅកម្ពុជាមានស្ថានភាពល្អ ខណៈ ៩,២% បានឆ្លើយថា សេរីភាពសារព័ត៌មានមានស្ថានភាពល្អបំផុត៕