
កណ្តាល៖ រូបភាពប៉ុន្មានសន្លឹកត្រូវបានប្រជាពលរដ្ឋថត បានពីសកម្មភាពរបស់បុរសមាឌធំ សម្បុរស្រអែមម្នាក់ ស្លៀកពាក់ស៊ីវិលបង់កកន្សែង មានក្រវ៉ាត់វិទ្យុទាក់ទង (អាកូម, និងអាឌី) ខ្នោះដៃ ស្រោមដំបងឆក់ និងសោមកាំភ្លើងជុំវិញចង្កេះ មិនដឹកជាគាត់ជាកងកម្លាំងប្រដាប់អាវុធខាងណាឱ្យពិតប្រាក ទើបអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ខេត្តកណ្តាល ប្រកាសស្វែងរកគាត់ ដើម្បីអញ្ជើញមកផឹកតែជជែកពិភាក្សាការងារមួយចំនួន។
តាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ បានលើកឡើងថា៖ «មិនដឹងថាគាត់មានតួនាទីអ្វីទេ? ស្លៀកពាក់មិនសមរម្យតែមានប្រើ ខ្នោះដៃ ID icom (វិទ្យុទាក់ទង) មានស្រោមកាំភ្លើងទៀត ដូចមិនគួរឲ្យមាន»។ ប្រជាពលរដ្ឋបានបញ្ជាក់ថា៖ «ករណីនេះ ពួកគាត់បានជួបបុរសរូបនេះ នៅក្រោយវិទ្យាលយ័ ហ៊ុន សែន តាខ្មៅ ខណៈកង់បីរបស់គាត់ខូចតាមផ្លូវ»។
ក្រោយឃើញរូបភាពមិនសមរម្យបែបនេះ មានបងប្អូនប្រជាពលរដ្ឋចូល Comment ថា៖ «ប្រហែលគាត់ចារកម្មសំងាត់ហើយបង»។ អ្នកខ្លះទៀតក៏ Comment ថា៖ «ខូចគេ ខូចឯង អស់ហើយ បើយ៉ាងហ្នឹង, អាយឌីផង អាយកូមផង ប្រហែលមិនតូចទេបង, អ្នកធំបងតាមស្មានខ្ទង់១០០kg, សម័យនេះទៅហើយ មិនបាច់ធ្វើដល់ម្លឹងពេកទេ វាមិនទៅកាលីប រឺឡូយ នឹងរបស់អស់នោះទេ»។
បន្ទាប់ពីមានការចែកចាយរូបភាពទាំងនេះភ្លាម អធិការដ្ឋាននគរបាលក្រុងតាខ្មៅ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ បានប្រកាសថា៖ «បើបងប្អូនបានប្រទះឃើញពូនេះ ជួយផ្តល់ពត៍មានជូនសម្ថតកិច្ចក្រុងតាខ្មៅផង ចង់អញ្ជើញគាត់មកហូបតែហើយភិភាក្សាការងារមួយចំនួន។ ដោយសារឃើញគាត់ស្លៀកពាក់ស៊ីវិលចឹង ហើយមាន វិទ្យុទាក់ទងច្រើន»។
មហាជនរងចាំមើលថា បុរសសង្ហាក្រវ៉ាត់វិទ្យុទាក់ទង និងសម្ភារៈផ្សេងៗទៀតនោះ មានតួនាទីធ្វីឱ្យពិតប្រាកដ បម្រើការងារនៅអង្គភាពណា និងមានកម្ពស់ប៉ុន្មានដែរ៕