2025-04-21 15:10
24

ភ្នំពេញ៖ បន្ទាប់ពីចូលឆ្នាំរួចអស់រយៈពេល៣ថ្ងៃរួចមកនៅវត្តអង្គតាមិញបានបារម្ភពិធីស្រង់ទឹកព្រះហេីយមានបងប្អូនប្រជាពលរដ្ឋនាំគ្នាមកលេងយ៉ាងច្រើនកោះករនឹងសប្បាយរីករាយផងដែរ ក្នុងពិធីស្រង់ទឹកព្រះខាងលើបានបារម្ភពិធីនៅរសៀលថ្ងៃទី២០ខែមេសាឆ្នាំ២០២៥នៅវត្ត សិរីសោភា(អង្គតាមិញ)ដែលស្ថិតនៅភូមិគោកចំបក់សង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ។ 
ក្នុងពិធីស្រង់ទឹកព្រះនៅវត្ត សិរីសោភា(អង្គតាមិញ)ខាងលើ ត្រូវបាន គណៈកម្មការវត្តនិងព្រះគ្រូអធិការវត្តបានរៀបចំពិធីបុណ្យចំថ្ងៃអាទិត្យជារៀងរាល់ឆ្នាំ បន្ទាប់ពី ចូលឆ្នាំខ្មែររួច ហេីយត្រូវពេលវេលាចំថ្ងៃបងប្អូនប្រជាពលរដ្ឋឈប់សម្រាក។ 

បងប្អូនប្រជាពលរដ្ឋនាំគ្នាមកលេងនៅវត្តយ៉ាងច្រើនកោះករ នឹងបងប្អូនប្រជាពលរដ្ឋមួយចំនួនខ្លះបាននាំគ្នាលេងនៅតាមដងផ្លូវនៅជិតវត្តខ្លះហេីយខ្លះទៀតលេងនៅខាងក្នុងវត្ត មានលេងរាំកម្សាន្តនិងមានលេង បាញ់ទឹកលាបម្សៅ ចំនែកពេលយប់ឡើងមានលេងល្ខោនបាសាក់ទៀតផង ធ្វើអោយមានការសប្បាយយ៉ាងខ្លាំង ។ ចំណែកបងប្អូនប្រជាពលរដ្ឋដែលនៅជុំវិញវត្ត បាននាំគ្នាផឹកសុី ចាក់បាស់បាញ់ទឹកនិងលាបម្សៅដូចលេងក្នុងវត្តដែរ ហេីយក៌មានការកកស្ទះចរាចរណ៍តាមដងផ្លូវផងដែរ ។ 

ក្នុងពិធីបុណ្យស្រង់ទឹកព្រះនៅវត្តសិរីសោភា(អង្គតាមិញ)ខាងលេីដោយមានការលេងសប្បាយរីករាយយ៉ាងខ្លាំងនឹងមានបងប្អូនប្រជាពលរដ្ឋមកលេងពីទីជិតឆ្ងាយច្រើនជាងឆ្នាំមុនៗទៀតផង។