
ភ្នំពេញ៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម ហ៊ុន ម៉ាណែត បានសម្តែងនូវមោទនភាពធំធេងបំផុត ដែលព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ដឆ្នាំ២០២៥» ត្រូវបានបិទបញ្ចប់ដោយភាពជោគជ័យ ប្រកបដោយស្នាមញញឹមសាទរពីសំណាក់បងប្អូនប្រជាពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋាន និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រុមការងារ និងយុវជនស្ម័គ្រចិត្ត ក្រុមការងារទាំងអស់នៅក្នុងចង្កោមទាំង៩ នៃគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ ចំពោះការចូលរួមទាំងកម្លាំងកាយ កម្លាំងចិត្ត និងពេលវេលាក្នុងការរៀបចំ និងអនុវត្តតាមផែនការសកម្មភាពដែលនាំឱ្យអង្គរសង្រ្កាន្តទទួលបានលទ្ធផលជាទីមោទនៈ។
ក្រុមចង្កោមទី១ ដែលដឹកនាំដោយឯកឧត្តមផ្ទាស់ និងប្រធានក្រុមការងារ សមាជិក សមាជិកា នៃក្រុមការងាររដ្ឋបាល ក្រុមការងារហរិញ្ញវត្ថុ និងឧបត្ថមគាំទ្រ ក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ក្រុមការងាររូបភាព និងវីដេអូឯកសារព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ និងក្រុមការងារពិធីសាសនា។
ក្រុមចង្កោមទី២ ដែលដឹកនាំដោយឯកឧត្តម សាយ សំអាល់ និងប្រធានក្រុមការងារ សមាជិក សមាជិកា នៃក្រុមការងារកម្មវិធីតន្ដ្រីសួស្ដីឆ្នាំថ្មី និងផ្សាយផ្ទាល់ ក្រុមការងារសម្របសម្រួលតារា ក្រុមការងារសម្របសម្រួលសិល្បកបុរាណ ក្រុមការងារកម្មវិធីសួនមុនីហទ័យ ក្រុមការងារប្រណាំងរទេះគោ ក្របី។
ក្រុមចង្កោមទី៣ ដែលដឹកនាំដោយឯកឧត្តម ស សុខា និងប្រធានក្រុមការងារ សមាជិក សមាជិកា នៃក្រុមការងារកម្មវិធីយុទ្ធគុនចម្រុះខ្មែរបុរាណ ក្រុមការងារកម្មវិធី របាំបុរាណ ប្រពៃណី និងប្រជាប្រិយ ក្រុមការងារកម្មវិធីបណ្ដែតគោមបួងសួង។
ក្រុមចង្កោមទី៤ ដែលដឹកនាំដោយឯកឧត្តម ទៀ សីហា និងប្រធានក្រុមការងារ សមាជិក សមាជិកា នៃក្រុមការងារផ្គត់ផ្គង់ទឹក អនាម័យ សាធារណៈ និងបរិសា្ថន ក្រុមការងារសម្របសម្រួលយុវជន និងផ្គត់ផ្គង់ភេសជ្ជៈ ក្រុមការងារកម្មវិធីសួនញញឹមអង្គរ ក្រុមការងារកម្មវិធីល្បែងប្រជាប្រិយ និងទាញព្រ័ត្រមិត្តភាពអង្គរសង្ក្រាន្ដ ក្រុមការងារកម្មវិធីតស់ៗ លេងទឹក ក្រុមការងារកម្មវីធីភូមិត្នោត ក្រុមការងារកម្មវិធីភូមិរចនា ក្រុមការងារកម្មវិធីសួនកុមារ ក្រុមការងារកម្មវិធីផ្សារស្ទឹងសៀមរាប ក្រុមការងារសម្របសម្រួលកម្មវិធីតាមតំបន់ផ្សេងៗ, ផ្នែកសម្របសម្រួលកម្មវិធីដងស្ទឹងសៀមរាប ផ្នែកសម្របសម្រួលកម្មវិធីនៅតំបន់ផាប់ស្ទ្រីត ផ្នែកសម្របសម្រួលកម្មវិធីនៅតំបន់អង្គរឃ្យុងយូ។
ក្រុមចង្កោមទី៥ ដែលដឹកនាំដោយឯកឧត្តម កើត រិទ្ធ និងប្រធានក្រុមការងារ សមាជិក សមាជិកា នៃក្រុមការងារកម្មវិធីក្បួនដង្ហែអង្គរសង្ក្រាន្ដ។
ក្រុមចង្កោមទី៦ ដែលដឹកនាំដោយឯកឧត្តម គីម រិទ្ធី និងប្រធានក្រុមការងារ សមាជិក សមាជិកានៃក្រុមការងារដឹកជញ្ជូន ក្រុមការងារផលិតផល ស.ស.យ.ក. ក្រុមការងារកម្មវិធីភូមិខ្ញុំ។
ក្រុមចង្កោមទី៧ ដែលដឹកនាំដោយឯកឧត្តម សាយ សំអាល់ និងប្រធានក្រុមការងារ សមាជិក សមាជិកា នៃក្រុមការងារសន្ដិសុខ សណ្ដាប់ធ្នាប់ ចរាចរណ៍ និងបង្ការអគ្គីភ័យ ក្រុមការងារសង្គ្រោះបឋម និងបន្ទាន់ និងក្រុមការងារខ្លឹមសារ និងប្រតិកម្មរហ័ស។
ក្រុមចង្កោមទី៨ ដែលដឹកនាំដោយលោកជំទាវ ដាំ ដារីនី និងប្រធានក្រុមការងារ សមាជិក សមាជិកា នៃក្រុមការងារពិធីការ និងពិធីបើកព្រឹត្តិការណ៍ និងក្រុមការងារប្រកួតអុកចត្រង្គ និង ក្រុមចង្កោមទី៩ ដែលដឹកនាំដោយឯកឧត្តម សុះ មុះសិន និងប្រធានក្រុមការងារ សមាជិក សមាជិកានៃក្រុមការងារកម្មវិធីពិព័រណ៌ពាណិជ្ជកម្ម។
ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា៖ «អង្គរសង្រ្កាន្តបានបន្សល់ទុកនូវអនុស្សាវរីយ៍ និងស្នាមញញឹមចង់ចាំមិនភ្លេចសម្រាប់អ្នកគ្រប់គ្នា។ ជាមួយគ្នានេះដែរ ខ្ញុំសូមលើកទឹកចិត្តដល់ក្រុមការងារទាំងអស់ឱ្យបន្តបេសកកម្មដើម្បីបុព្វហេតុជាតិមាតុភូមិតាមរយៈការងារជួយសង្គម និងការងារស្ម័គ្រចិត្តបន្តទៀត។ សង្គមជាតិមួយនេះត្រូវការពួកយើងដែលមានបេះដូង និងឆន្ទៈចំពោះបុព្វហេតុរួម ហើយការងារស្ម័គ្រចិត្ត គឺជាសាលារៀនសម្រាប់បណ្តុះស្មារតីនេះដ៏ស័ក្តិសមបំផុត»៕





