2025-04-17 13:48
85

ភ្នំពេញ៖ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នេះ មហាជននៅតាមបណ្តាមហាវិធីសំខាន់ៗ ត្រៀមស្វាគមន៍ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ឯកឧត្តម Xi Jinping ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នៅកម្ពុជា។

សូមបញ្ជាក់ថា ឯកឧត្តម Xi Jinping នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ តមតាមការអញ្ជើញ របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕