2025-04-17 12:02
45

សម្ពាធទាបគ្របដណ្ដប់លើព្រះរាជាណាចក្រកម្ពុជា សមុទ្រចិនខាងត្បូង និងលើអាងទន្លេមេគង្គក្រោម។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ ចាប់ពីថ្ងៃទី ១៧ ដល់ ១៩ ខែមេសា ឆ្នាំ២០២៥៖

១. តំបន់វាលទំនាប៖ សីតុណ្ហភាពមធ្យមអប្បបរមា ២៦ អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៧ អង្សាសេ។ ខ្យល់បក់មកពីទិសនិរតី មានល្បឿនមធ្យម ២,៥ម៉ែត្រ/វិនាទី។ 

ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កណ្ដាល និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្ដប់លើផ្ទៃដី ២៥ ភាគរយ។

២. តំបន់ខ្ពង់រាប៖ សីតុណ្ហភាពមធ្យមអប្បបរមា ២៥ អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៦ អង្សាសេ។ ខ្យល់បក់មកពីទិសនិរតីមានល្បឿនមធ្យម ២,៥ ម៉ែត្រ/វិនាទី។ 

ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ២៥ ភាគរយ។

៣. តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពមធ្យមអប្បបរមា ២៦ អង្សាសេ និងសីតុណ្ហភាពមធ្យមធតិបរមា ៣៦ អង្សាសេ។ ខ្យល់បក់មកពីទិសនិរតី មានល្បឿនមធ្យម ២,៥ ម៉ែត្រ/វិនាទី។ 

ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្ដប់លើផ្ទៃដី ៣០ ភាគរយ។

•    រលកសមុទ្រកម្ពស់មធ្យមអប្បបរមា ០,៥០ ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ០,៧៥ ម៉ែត្រ។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជនមេត្តាទទួលជ្រាបជាព័ត៌មាន៕