2025-04-01 12:24
160

ភ្នំពេញ៖   ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា៖ «ដំណឹងក្លែងក្លាយត្រូវបានបង្កើតឡើងក្នុងគោលដៅបំភ្លៃ បំផ្លើស បំភ័ន្ត ជាសាច់រឿងមិនពិត ដែលត្រូវគេប្រឌិតឡើងជាទម្រង់ រូបភាព អត្ថបទ វីដេអូ សំឡេង។ល។ ហើយផ្សព្វផ្សាយលើគ្រប់ទម្រង់ ជាពិសេសលើបណ្តាញទំនាក់ទំនងសង្គម និងបណ្តាញសារព័ត៌មានផ្សេងៗ។

ឯកឧត្តម នេត្រ ភក្រ្តា បានលើកឡើងទៀតថា៖ «គោលបំណងរបស់ពួកគេ គឺដើម្បីកេងចំណេញនយោបាយ អាជីវកម្ម ឬចង់បំផ្លាញកេរ្តិ៍ឈ្មោះ ជំនឿទុកចិត្ត»។ 

ឯកឧត្តមរដ្ឋមន្ត្រីព័ត៌មាន បានបញ្ជាក់បន្ថែមថា៖ «ក្រុមប្រឆាំងនៅក្រៅប្រទេសបានបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងប្រជាជន បង្កើតឱ្យមានការស្អប់ខ្ពើមជាតិសាសន៍ ក៏ដូចជាការរើសអើង ហើយទំលាក់ជំនឿទុកចិត្តចំពោះលើការដឹកនាំរបស់រាជរដ្ឋាភិបាល ឈានទៅបង្កើតបដិវដ្ដន៍ពណ៌ក្នុងការផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ដូចអ្វីដែលគេបានប្រើប្រាស់វិធីសាស្ត្រផ្តួលរំលំរបបដឹកនាំផ្សេងៗ គឺប្រើប្រាស់បណ្តាប្រទេសមួយចំនួន ដោយបង្កើតព័ត៌មានក្លែងក្លាយ បំភ្លៃ បំភ្លើស បំភ័ណ្ឌការពិត»

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា៖ «ក្នុងករណីសង្ស័យថា ជាព័ត៌មានក្លែងក្លាយ សូមកុំចែករំលែកបន្ត និងត្រូវរាយការណ៍ Report ទៅបណ្តាញសង្គមដែលប្រើប្រាស់ថាជា False Information»