កម្ពុជា-ថៃ នឹងចូលរួមកិច្ចប្រជុំពិសេសពី «បទឈប់បាញ់បន្ទាន់» នៅម៉ាឡេស៊ី នៅថ្ងៃស្អែកនេះ ដែលរៀបចំឡើងដោយអាម៉េរិក និងចូលរួមដោយចិន * ក្រសួងការងារ អំពាវនាវឱ្យពលរដ្ឋខ្មែរដែលនៅថៃប្រញាប់វិលមកស្រុកកំណើតវិញក្រោយសង្កេតឃើញពីការកើនឡើងនៃអំពើហិង្សាលើពលរដ្ឋខ្មែរនៅក្នុងប្រទេសថៃ * ថៃច្រានចោល និងបដិសេធទាំងស្រុងសំណើរឱ្យមាន «បទឈប់បាញ់បន្ទាន់» របស់ Donald Trump និងអះអាងថា «ខ្លួនមិនការភាគីទី៣» ឱ្យចូលអន្តរាគមន៍ក្នុងជម្លោះនេះឡើយ * នៅព្រឹកថ្ងៃ អាទិត្យ នេះ កងទ័ពឈ្លានពានថៃ បន្តបំផ្លិចបំផ្លាញប្រាង្គប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៃមនុស្សជាតិ * ទូទាំងខេត្តព្រះវិហារ មានប្រជាពលរដ្ឋជម្លៀសចេញពីផ្ទះសំបែងដោយសារសង្គ្រាម មានចំនួន ១១,៥៥៨ គ្រួសារ ស្មើនឹង ២៧,០៥៣ នាក់ *