ភ្នំពេញ៖ ជនអនាមិកបានលួចបង្កើត Channel Telegram ក្លែងក្លាយដាក់ឈ្មោះ និងរូបថតរបស់ សម្តេចធបិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីយកទៅប្រើប្រាស់ក្នុងគោលបំណងទុច្ចរិតផ្សេងៗ ដូច្នេះសូមមានការប្រុងប្រយ័ត្ន ហេីយកុំចាញ់ការបោកប្រាស់ ឬចេតនាអាក្រក់ ។
នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅលើបណ្តាញ Telegram សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារយ៉ាងដូច្នេះថា៖ សូមជម្រាបជូនដំណឹងដល់សាធារណជនជ្រាបថា មានជនអនាមឹក បានបង្កេីតគណនីតេលេក្រាមក្លែងក្លាយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាហេីយបានបោកប្រាស់ និងមានគោលបំណងទុច្ចរិតផ្សេងៗ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានសរសេរទៀតថា៖ សូមបងប្អូន ពូមីង លោកតាលោកយាយមេត្តាជ្រាបជាព័ត៌មាន និងប្រុងប្រយ័ត្ន ហេីយកុំចាញ់ការបោកប្រាស់ ឬចេតនាអាក្រក់ និងសូមចែករំលែកបន្តផងដែរ។
សូមជម្រាបជូនផងដែរថា Channel Telegram ផ្លូវការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានតែមួយគត់ និងមាន Blue Verification និងមានក្នុងតំណភ្ជាប់នេះ https://t.me/Dr_Hunmanetofcambodia%E1%9F%95