2026-02-06 11:22
5

(វ៉ាស៊ីនតោន)៖ ទីក្រុងវ៉ាស៊ីនតោន បញ្ចេញក្រញ៉ាំដ៏កំណាចរបស់ខ្លួន ដែលតែងឈ្លបចាំកម្ចាត់ក្រុមជួញដូរគ្រឿងញៀនផ្សេងៗ ដែលប៉ុនប៉ង់បោះជំហ៊ានចូលទឹកដីអាមេរិក។ ជាធម្មតា កុំថាឡើយក្រុមជួញដូរគ្រឿងញៀន សូម្បីតែប្រទេសណាមួយដែលសម្បូរទៅដោយ អ្នកពាក់ព័ន្ធករណីគ្រឿងញៀនច្រើន ហើយចង់ចូលមកទឹកដីអាមេរិក ក៏មេដឹកនាំប្រទេសនេះមិនអនុញ្ញាតដែរ។

ជាក់ស្ដែងថ្មីៗនេះ យោធាអាមេរិកបាននិយាយថា ពួកគេទើបតែបានបញ្ចេញចង្កូមបាញ់សម្លាប់មនុស្សពីរនាក់ នៅក្នុងការវាយប្រហារលើនាវាសង្ស័យគ្រឿងញៀនមួយនៅប៉ាស៊ីហ្វិកខាងកើតកាលពីថ្ងៃព្រហស្បតិ៍។ នេះបើតាម Reuter បានចេញផ្សាយនៅថ្ងៃទី០៦ កុម្ភៈ ឆ្នាំ២០២៦។

តាមការលម្អិតពីយោធាអាមេរិកបានឲ្យដឹងថា ភ្នាក់ងារស៊ើបការណ៍របស់ពួកគេបានឃើញ នាវាកំពុងឆ្លងកាត់តាមផ្លូវជួញដូរគ្រឿងញៀននៅប៉ាស៊ីហ្វិកខាងកើត ដូចនេះមិនចាំយូរ ពួកគេបានបើកប្រតិបត្តការបាញ់សម្លាប់ក្រុមទាំងនោះ ដែលបណ្ដាលឲ្យមនុស្ស០២នាក់ស្លាប់នៅនឹងកន្លែងភ្លាមៗតែម្ដង  ហើយគ្មានកងកម្លាំងយោធាអាមេរិកណាម្នាក់រងគ្រោះថ្នាក់នោះទេ៕
អត្ថបទដោយ៖ ម៉េង ធីដា