កោះកុង៖ ប្រជានេសាទ ចំនួន ០៤ រូប ដែលត្រូវបានកងទ័ពជើងទឹកថៃ ចាប់ខ្លួនកាលពីថ្ងៃទី០៦ ខែមករា កន្លងទៅ បានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញដោយសុវត្ថិភាពហើយ។
ការបញ្ជាក់នេះ ត្រូវបានផ្សព្វផ្សាយតាមគណនីហ្វេសប៊ុកផ្លូវការរបស់ លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦។
លោកស្រីអភិបាលខេត្ត បានសរសេរថា៖ «សូមស្វាគមន៍បងប្អូនប្រជានេសាទទាំង ០៤ រូប បានត្រឡប់មកផ្ទះយើងវិញហើយ។ នេះជាលទ្ធផល ស្ងាត់តែមិនស្ងៀម»។
ការវិលត្រឡប់របស់ប្រជានេសាទទាំងនេះ ត្រូវបានមើលឃើញថា ជាលទ្ធផលនៃការខិតខំប្រឹងប្រែង និងការសម្របសម្រួលយ៉ាងស្ងាត់ ប៉ុន្តែមានប្រសិទ្ធភាពពីអាជ្ញាធរពាក់ព័ន្ធ៕



