2026-01-06 14:50
26

ក្រោមរូបភាពដែលអតីតមេដឹកនាំវេណេស៊ុយអេឡា បានបដិសេធការចោទប្រកាន់ពាក់ព័ន្ធករណីគ្រឿងញៀននៅមុខតុលាការអាមេរិកកាលពីថ្ងៃចន្ទ ធ្វើឲ្យឆេះឆួលដល់សម្ព័ន្ធមិត្តចិន ដែលអង្គុយមិនស្ងៀម ក៏បានលាន់មាត់ចម្អកឲ្យអាមេរិកថា មហាអំណាចនេះបានប្រព្រឹត្តខ្លួនដូចជា “ចៅក្រមពិភពលោក”។ 

តាម Reuter ក្រោយការរិះគន់មិនសំចៃមាត់ និងប្រកាសថ្កោសទោសទាំងកម្រោលពីសំណាក់មហាយក្សចិន ជុំវិញការវាយប្រហារវេណេស៊ុយអេឡា និងចាប់ខ្លួន លោក ម៉ាឌូរ៉ូ លឿនដូចផ្លេកបន្ទោរ ក្រោមការបញ្ជាផ្ទាល់ពីបុរសមហាអំណាច ត្រាំ ធ្វើឲ្យទីក្រុងប៉េកាំងមិនសុខចិត្ត និងបន្ទោសសហរដ្ឋអាមេរិកទាំងមិនញញើតថា មហាអំណាចនេះតែងធ្វើសកម្មភាពយោធាដោយចិត្តឯង ទាំងដែលគ្មានការយល់ព្រមពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផង។ 

ក្រោយការបង្អាប់អាមេរិក, ចិន ឆ្លៀតលើកខ្លួនឯងថា ខ្លួនអាចដើរតួនាទីក្នុងការដោះស្រាយបញ្ហាចំណុចក្តៅជាសកលបានយ៉ាងងាយ ដោយមិនចាំបាច់ដើរតាមគន្លងទីក្រុងវ៉ាស៊ីនតោននោះទេ។

ភាពរំអុកមិនសុខចិត្តរបស់ចិន ធ្វើឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រញាប់បញ្ចេញសកម្មភាព កោះប្រជុំតាមសំណើរបស់ប្រទេសកូឡុំប៊ី ដែលគាំទ្រនៅពីក្រោយដោយចិន និងរុស្ស៊ី ដើម្បីពិភាក្សាអំពីការសម្រេចចិត្តរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ក្នុងហេតុការណ៍ចាប់អតីតប្រធានាធិបតី ម៉ាឌូរ៉ូ ដែលទង្វើនេះ ត្រូវបាន អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ព្រមានថាអាចជា "គំរូដ៏គ្រោះថ្នាក់" ។

យើងឃើញថា ជុំវិញភាពសកម្មរបស់កាទូតចិន លើមេរៀនក្នុងប្រទេសវេណេស៊ុយអេឡា មហាអំណាចដែលមានសេដ្ឋកិច្ចធំទី២លើពិភពលោកនេះ កំពុងព្យាយាមបញ្ចេញសម្រែករបស់ខ្លួនម្ដងជាពីរដង ក្នុងការដាក់បន្ទុកយ៉ាងខ្លាំងសម្លុតទៅកាន់អាមេរិក ទាំងដែលខ្លួនទើបតែប្រើធម៌ក្ដៅ បាញ់គម្រាមគម្រាមជុំវិញដែនកោះតៃវ៉ាន់ថ្មីៗនេះសោះ។ ចិនប្រដៅដល់អាមេរិកថា "មធ្យោបាយយោធាមិនមែនជាដំណោះស្រាយចំពោះបញ្ហាទេ ហើយការប្រើកម្លាំងដោយមិនរើសអើងនឹងនាំទៅរកវិបត្តិកាន់តែធំ"។

តើសម្រែកថ្កោសទោសដ៏មហិមារបស់ចិន ធ្វើឲ្យរញ្ជួយដល់មហាអំណាចអាមេរិកឬទេ?

Analysis: How Trump expects Xi to help end war in Ukraine - Nikkei Asia