2026-01-04 14:10
22

ភ្នំពេញ៖ ដើម្បីរក្សាសុវត្ថិភាពកងកម្លាំង និងការសម្ងាត់ប្រតិបត្តិការយោធា ក្រសួងបានប្រកាសថា ប្រជាពលរដ្ឋ និងអ្នកលេងបណ្តាញសង្គមនានា ត្រូវបញ្ឈប់ជាបន្ទាន់ការផ្សព្វផ្សាយព័ត៌មាន រូបភាព និងវីដេអូដែលបង្ហាញសកម្មភាពប្រតិបត្តិការយោធា, ការចល័ត ឬការដាក់ពង្រាយកងទ័ព, ផែនទី ទីតាំង ឈរជើង លេណដ្ឋាន និងជំរុំជម្រក, ការចល័តសព្វាវុធ និងផ្លូវផ្គត់ផ្គង់សម្ភារៈ ឬស្បៀងអាហារ។

ការអំពាវនាវនេះ គ្របដណ្តប់លើគ្រប់ប្រព័ន្ធទំនាក់ទំនងសង្គមរួមទាំង Facebook, TikTok, YouTube និងបណ្តាញផ្សេងៗទៀត។

ក្រសួងការពារជាតិ បានបញ្ជាក់ថា ការសហការជាមួយកងកម្លាំងក្នុងការរក្សាការសម្ងាត់នេះ ជារឿងចាំបាច់សម្រាប់ការពារសន្តិសុខប្រជាពលរដ្ឋ និងការគ្រប់គ្រងយោធា។

ប្រជាពលរដ្ឋទាំងអស់ត្រូវសហការជាមួយក្រសួងក្នុងការការពារជាតិ និងធ្វើឲ្យប្រតិបត្តិការយោធាដំណើរការដោយសុវត្ថិភាព និងមានប្រសិទ្ធភាព៕