2025-12-17 10:19
21

បាងកក៖ គណបក្សប្រជាធិបតេយ្យ (Pheu Thai) ដែលបានបង្កើតដោយអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីនវ៉ាត្រា បានប្រកាសឈ្មោះ យោឆាណាន់ វង្សសវត្ថិ (Yodchanan Wongsawat) ជាបេក្ខជនលេខ១ សម្រាប់នាយករដ្ឋមន្ត្រី ក្នុងការបោះឆ្នោតជាតិថៃនាពេលខាងមុខនេះ។ នេះបើយោងតាមចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៧ ខែធ្នូ ឆ្នាំ២០២៥។

អតីតីនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន បច្ចុប្បន្ន មានអាយុ ៧៦ ឆ្នាំ ជាអ្នកនយោបាយដ៏មានឥទ្ធិពល និងជាអ្នកមានមួយក្នុងចំណោមអ្នកមានជាងគេនៅស្រុកថៃ ដែលកំពុងជាប់ពន្ធនាគារនៅបាងកក ពាក់ព័ន្ធករណី “ពុករលួយ” ក្នុងអំឡុងពេលគាត់កាន់តំណែង។

លោក យោឆាណាន់ វង្សសវត្ថិ ដែលជាបេក្ខភាពលេខ១ ជានាយករដ្ឋមន្ត្រីថៃថ្មី នៃគណបក្សនេះ មានអាយុ ៤៦ ឆ្នាំ ជាសាស្រ្តាចារ្យវិស្វកម្មជីវវេជ្ជសាស្ត្រ។ គាត់ជាកូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រី សមខាយ វង្សសវត្ថិ និងជាកូនស្រីរបស់ លោកស្រី យ៉ាវ៉ាប៉ា វង្សសវត្ថិ ដែលជាបងស្រីរបស់ ថាក់ស៊ីន។

នៅពេលជួបអ្នកកាសែតនៅរាជធានីក្រុងបាងកក លោក យោឆាណាន់ បាននិយាយថា “ទំនាក់ទំនងរបស់គាត់ជាមួយ លោក ថាក់ស៊ីន គឺជាអត្ថប្រយោជន៍សំខាន់ ព្រោះវាបានផ្តល់ឲ្យគណបក្សនូវទស្សនៈតែមួយ”។

នៅពេលត្រូវបានសួរអំពីគោលនយោបាយសន្តិសុខ ក្នុងស្ថានភាពមានការប៉ះទង្គិចព្រំដែនជាមួយកម្ពុជា ដែលបានកើតឡើងវិញក្នុងខែនេះ លោក យោឆាណាន់ បានឆ្លើយថា “វានឹងមានភាពត្រង់ត្រា”។

លោក Yodchanan បានថ្លែងថា “ខ្ញុំគិតថា នោះគឺជាគុណប្រយោជន៍សម្រាប់យើងក្នុងនាមជាគណបក្សមួយ។ យើងពិតជាមានចក្ខុវិស័យមួយ:នោះ គឺសម្រាប់ប្រជាជនថៃ”។
លោក យោឆាណាន់ បានចូលប្រឡូកក្នុងនយោបាយក្នុងឆ្នាំ២០១៤ ដោយប្រកាសឈ្មោះជាបេក្ខជនសភានៅខេត្តឈៀងម៉ៃ ដែលជាគោលដៅនយោបាយសំខាន់របស់គ្រួសារថាក់ស៊ីន។ ប៉ុន្តែ ការបោះឆ្នោតត្រូវបានតុលាការលុបចោល បន្ទាប់ពីមានការតវ៉ារបស់អ្នកប្រឆាំងរដ្ឋាភិបាលដែលដឹកនាំដោយអតីតនាយករដ្ឋមន្ត្រី លោកស្រី យីងឡាក់ ស៊ីនវ៉ាត្រា។

ការជ្រើសរើសបេក្ខជនថ្មីនេះ បង្ហាញថា គណបក្ស Pheu Thai នៅតែពឹងផ្អែកលើឥទ្ធិពលនយោបាយ និងបណ្តាញគ្រួសាររបស់ ថាក់ស៊ីន ស៊ីនវ៉ាត្រា ខណៈស្ថានភាពព្រំដែនកំពុងតានតឹងជាមួយកម្ពុជា៕