យោងតាមសេចក្ដីថ្លែងការណ៍ពីក្រសួងការពារជាតិ ស្ដីពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៥ គិតចាប់ពីម៉ោង ៨:០០នាទីព្រឹក រហូតដល់ម៉ោង ១៣:០០នាទីរសៀល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានឲ្យដឹងថា៖
- វេលាម៉ោង ៩:៥២នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃចាន់។
- វេលាម៉ោង ១០:៣៦នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់ចំនួន ២គ្រាប់ នៅភូមិសាស្ត្រភូមិថ្មសិន ឃុំនិមិត្ត ស្រុកអូរជ្រៅ។
- វេលាម៉ោង ១០:៣៨នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ហោះលើភូមិសាស្ត្រឃុំ អូរបីជាន់។
- វេលាម៉ោង ១០:៥៨នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះក្តាប់សភាពការណ៍នៅភូមិសាស្ត្រឃុំអូរបីជាន់។
- វេលាម៉ោង ១១:២០នាទី កម្លាំងថ្មើរជើងរបស់យោធាថៃបានព្យាយាមរុលចូលមកខាងមុខភូមិសាស្ត្របឹងត្រកួន។
- វេលាម៉ោង ១១:៥៥នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃចាន់។
- វេលាម៉ោង ១២:២៥នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិបឹងត្រកួន។
សូមជម្រាបឲ្យដឹងថា ខណៈនេះវីរៈកងទ័ពដ៏អង់អាចរបស់យើង កំពុងវាយបកវិញយ៉ាងខ្លាំងក្លាទៅលើសត្រូវចោរឈ្លានពានសៀម នៅគ្រប់សមរភូមិដើម្បីការពារជាតិ និងប្រជាជនយើង៕



