2025-11-18 11:00
9

(ស្វាយរៀង)៖   ក្រុមជនល្មើសមួយក្រុមប្រដាប់ដោយអាវុធ ធ្វើសកម្មភាពបាញ់រំដោះអ្នកទោស ចេញពីតុលាការ នៅខេត្តស្វាយរៀង, ខណៈពេលនេះកម្លាំងសមត្ថកិច្ច កំពុងដេញតាមបង្ក្រាបក្រុមឧក្រិដ្ឋជន ទាំងនេះមកវិញ ។ 

ហេតុការបង្កឲ្យមានការភ្ញាក់ផ្អើលនេះ កើតឡើងនៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្រុមឧក្រិដ្ឋជនមួយក្រុមមានគ្នាប្រហែល៥នាក់ ជិះរថយន្តម៉ាក់លុចស៊ីស CT200 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CA 0692  ប្រដាបដោយកាំភ្លើងចូលបាញ់រំដោះអ្នកទោសនៅតុលាការខេត្តស្វាយរៀងនេះ  ទំនងជនជាតិចិន ដែលជាបក្ខពួករបស់អ្នកទោស ស្របពេលដែលសមត្ថកិច្ចនាំអ្នកទោសរូបនេះ ចូលទៅតុលាការ ដើម្បីកាត់ទោស។  បើតាមការឲ្យដឹងអ្នកទោសដែលជនល្មើសធ្វើសកម្មភាពបាញ់រំដោះខាងលើនេះជាមេក្លោង Online  ។  នៅពេលនេះកម្លាំងសមត្ថកិច្ចកំពុងតាមប្រមាញ់ ក្រុមឧក្រិដ្ឋជន និងយកអ្នកទោសមកវិញ៕