2025-11-14 17:06
6

កោះកុង៖ នៅរសៀល ថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ នាវាចម្បាំងរបស់កងទ័ពជើងទឹកថៃ ចំនួន ០២ គ្រឿង បានចល័តមកក្បែរព្រំដែនទឹករបស់កម្ពុជា ក្នុងតំបន់កោះកូត ខេត្តកោះកុង កងកម្លាំងកម្ពុជា ដែលឈរជើងនៅទីនោះ បន្តតាមសកម្មភាពទាំងនេះ ប៉ុន្តែអ្វីគួរឱ្យកត់សម្គាល់នោះទេ។

តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា នៅថ្ងៃនេះ ស្រាប់តែវានាចម្បាំង ចំនួន ០២ គ្រឿង បង្ហាញខ្លួននៅតំបន់កោះកូត ក្នុងដែនសមុទ្រថៃ មកក្បែរជាមួយនឹងព្រំដែនទឹករបស់កម្ពុជា ដោយសំចក រួចក៏បានវិលត្រប់ទៅវិញ។ ប្រភពបន្ថែមថា ស្ថានភាពមិនអ្វីតានតឹងនោះទេ ព្រោះស្ថិតដែនសមុទ្ររបស់ថៃ ប៉ុន្តែកងកម្លាំងកម្ពុជា បន្តតាមដានសកម្មភាពរបស់កងទ័ពជើងទឹកថៃ។

ចំពោះការបង្ហាញខ្លួននាវាចម្បាំងរបស់កងទ័ពថៃ នៅក្បែរដែនសមុទ្រទឹកជាមួយកម្ពុជា ហាក់ចង់បង្អូតសាច់ដុំ ឬសំញ៉េងឱ្យកម្ពុជាឃើញប៉ុណ្ណោះ ខណៈស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ កំពុងកើតកំដៅ។ ក្រោយបង្ហាញខ្លួន និងសំចតលើផ្ទៃសមុទ្រពួកបានវិលត្រឡប់ទៅវិញ៕