2025-05-08 09:04
29

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារជំនាញនៃក្រសួងសុខាភិបាល ជួបប្រជុំជាមួយក្រុមការងារជំនាញអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ដើម្បីពិភាក្សារួមគ្នា និងពិនិត្យវឌ្ឍនភាពនៃការរៀបចំជ្រើសរើសប្រធានបទអន្តរាគមន៍សំខាន់ៗ ដែលប្រតិភូក្រសួងសុខាភិបាលកម្ពុជា ដឹកនាំផ្ទាល់ដោយឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី នឹងចូលរួម មហាសន្និបាតសុខភាពពិភពលោក លើកទី៧៨ (WHA78) ចាប់ពីថ្ងៃទី១៧ ដល់២៨ ខែឧសភា ឆ្នាំ២០២៥ ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ សុខ ជួរ អគ្គនាយករងបច្ចេកទេសសុខាភិបាល ឯកឧត្តម លោក លោកស្រី ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នាយកដ្ឋានគ្រប់គ្រងបុគ្គលិក នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស និងតំណាងមជ្ឈមណ្ឌលជាតិពាក់ព័ន្ធ៕