
បន្ទាយមានជ័យ ៖ ថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញនិងដឹកនាំលោកឧត្តមសេនីយ៍ស្នងការរងផែនជំនាញប្រជុំពង្រឹងការងារ និង ត្រួតពិនិត្យវឌ្ឍនភាពការងារ នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង ផែនការងារធនធានមនុស្ស ផែនការងារអន្តោប្រវេសន៍ ផែនការងារសន្តិសុខ ផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកនាយការិយាល័យបុគ្គលិក នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ។
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ បានឡើងអានរបាយការណ៍ ស្តីពី វឌ្ឍនភាពការងារ នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដែលរក្សាបានសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូន ថ្នាក់ដឹកនាំ បងប្អូនប្រជាពលរដ្ឋបានល្អ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានណែនាំដល់កម្លាំងនគរបាលទាំងអស់ -ត្រូវពង្រឹងបន្ថែមនូវនីតិរដ្ធបាល ការគ្រប់គ្រងកងកម្លាំង របៀបរបបការងាររដ្ធបាល ទំរង ហត្ថលេខា គ្រីស ទំរងបែបបរបាយការណ៍ផ្សេងៗ- ការអនុវត្តនីតិវិធី រួមលិខិតស្នាមផ្សេងៗ ត្រូវផ្អែកលើគោលការណ៍ច្បាប់ និងជំនាញឱ្យបានត្រឹមត្រូវ ជាពិសេស ត្រូវគោរពវិជ្ជាជីវៈ ការសម្ងាត់ -ការគោរពវិន័យ គោរពបទបញ្ជាមេកើយ រួមទាំងការស្លៀកពាក់ឯកសណ្ធានឱ្យបានត្រូវ និងត្រូវមានសាមគ្គីភាពឯកភាពផ្ទៃក្នុង ៕


