រដ្ឋធានីកៀវ៖ ជាការពិតណាស់ អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកហើយ គ្រឿងយុទ្ធោបករណ៍ទំនើបៗរបស់លោកខាងលិច និង រុស្ស៊ី កម្របានជួបប្រយុទ្ធគ្នា ដោយផ្ទាល់ខ្លាំងណាស់ ហើយភាគីម្ខាងៗ តែងតែអួតអាង អំពីអានុភាព នៃគ្រឿងសាស្រ្ដាវុធរបស់ខ្លួន ប៉ុន្ដែនៅក្នុងឧសភា ឆ្នាំ២០២៤ នេះ យន្ដហោះចម្បាំង ផលិត ដោយសហរដ្ឋអាមេរិក នឹងចាប់ផ្ដើមចូលប្រឡូក ដោយផ្ទាល់ នៅលើសមរភូមិ តទល់គ្នាជាមួយនឹងយន្ដហោះចម្បាំងទំនើបៗរបស់រដ្ឋាភិបាលក្រុងមូស្គូ នៅលើដែនអាកាសរបស់អ៊ុយក្រែន។
ទស្សនាវដ្ដីអនឡាញរបស់សហរដ្ឋអាមេរិក Newsweek បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤ ថា បើតាមរដ្ឋាភិបាលក្រុងកៀវ បានអះអាង ថា កងទ័ពអ៊ុយក្រែន នឹងចាប់ផ្តើមបើកប្រតិបត្តិការនូវយន្តហោះចម្បាំង F-16 បន្ទាប់ពីបុណ្យគ្រឹស្តអូតូដក់ (Orthodox Easter) នៅថ្ងៃទី៥ ខែឧសភា ខណៈប្រទេសដែលហែកហួរដោយសារសង្គ្រាមួយនេះ កំពុងតែប្រឈមនឹងការទម្លាក់គ្រាប់បែកបំផ្លិចបំផ្លាញ ពីកម្លាំងទាហានរុស្ស៊ី ក្រោយការរង់ចាំអស់រយៈពេលយ៉ាងយូរ ចំពោះការមកដល់ នៃយន្តហោះចម្បាំង ផលិតដោយសហរដ្ឋអាមេរិក។
លោក អ៊ីលយ៉ា យ៉ែវឡាស (Ilya Yevlash) អ្នកនាំពាក្យ កងទ័ពអាកាសអ៊ុយក្រែន បានបញ្ជាក់ ថា «យើងកំពុងតែរង់ចាំ ហើយយន្តហោះចម្បាំងរបស់លោកខាងទាំងនេះ នឹងចេញប្រតិបត្ដិការ នៅលើដែនអាកាសរបស់អ៊ុយក្រែន ក្រោយពិធីបុណ្យអូតូដក់ (Orthodox) ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ុយក្រែន បានរាយការណ៍ កាលពីថ្ងៃពុធ ទី១ ខែឧសភា។
បណ្ដាប្រទេសលោកខាងលិច ជាច្រើន រួមមាន៖ ដាណាម៉ាក, ហូល្លង់ដ៍, ន័រវ៉ែស និង ប៊ែលហ្ស៊ិក បានសន្យាផ្ទេរយន្ដហោះចម្បាំង F-16 ផលិតដោយក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក Lockheed Martin (ឡក់ឃីតម៉ាទីន) ទៅកាន់ប្រទេសអ៊ុយក្រែន។ រដ្ឋាភិបាលក្រុងកៀវ បានស្នើសុំនូវយន្តហោះទំនើបៗ ផលិតដោយសហរដ្ឋអាមេរិក អស់រយៈពេលជាយូរមកហើយ ដើម្បីធ្វើឱ្យប្រសើរឡើង និង បំពេញបន្ថែមនូវសមត្ថភាព នៃកងទ័ពអាកាសរបស់ខ្លួន ក្រោយរងការវាយយ៉ាងដំណំ ដោយសារសង្រ្គាមរបស់ក្រុងមូស្គូ អស់រយៈពេលជាងពីរឆ្នាំកន្លងមកនេះ ដើម្បីប្រឆាំងនឹងយន្តហោះចម្បាំង និងយន្តហោះទំនើបៗជាច្រើនប្រភេទទៀតរបស់រុស្ស៊ី។ រុស្សី បានប្រើប្រាស់យន្តហោះចម្បាំងទំនើបៗរបស់ខ្លួន ដោយហោះហើរ នៅខាងក្រៅតំបន់ការពារដែនអាកាសរបស់រដ្ឋាភិបាលក្រុងកៀវ ដើម្បីវាយប្រហារ បំផ្ទុះគ្រាប់បែកតាមអាកាស ទៅលើប្រទេសអ៊ុយក្រែន។
ដោយឡែក ក្រុមមន្រ្ដីរបស់លោកខាងលិច បានអះអាង ថា នៅមុនពេលយន្ដហោះចម្បាំង F-16 បានចុះចត នៅលើទឹកដីរបស់អ៊ុយក្រែន នោះ កងទ័ពអាកាសរបស់ប្រទេសអឺរ៉ុបខាងកើតមួយនេះ បានទទួលការបណ្ដុះបណ្ដាល បើកបរយន្ដហោះប្រភេទនេះ រួចរាល់អស់ហើយ។ រីឯហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ក៏ត្រូវបានសាងសង់ អស់ហើយដែរ។ យន្តហោះ F-16 គ្រោងនឹងទៅដល់ដំបូង នៅដើមឆ្នាំ២០២៤ ប៉ុន្តែរដ្ឋាភិបាលហូល្លង់ដ៍ ក៏បានប្រកាស កាលពីខែមករា ថា អ៊ុយក្រែន នឹងទទួលបានកញ្ចប់យន្ដហោះចម្បាំងដំបូង មកពីលោកខាងលិច នៅត្រីមាសទីពីរ នៃឆ្នាំ២០២៤។
លោក លូឌីនវីន ដេដូនឌ័រ (Ludivine Dedonder) រដ្ឋមន្ត្រីក្រសួងការពារជាតិប៊ែលហ្ស៊ិក បានបញ្ជាក់ កាលពីចុងខែមេសា ថា ប្រទេសប៊ែលហ្ស៊ិក នឹងធ្វើអ្វីៗគ្រប់យ៉ាង ដែលអាចធ្វើទៅបាន សម្រាប់ការផ្ទេរយន្តហោះ F-16 ទៅឱ្យអ៊ុយក្រែន នៅចុងឆ្នាំ២០២៤។ យន្តហោះចម្បាំងទាំងនោះ គ្រោងនឹងទៅដល់ប្រទេសអ៊ុយក្រែន នៅឆ្នាំ២០២៥។
ស្របគ្នានេះដែរ លោក ឡយដ៍ អូស្ទីន (Lloyd Austin) រដ្ឋមន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីចុងខែមេសា ឆ្នាំ២០២៤ ថា «នៅឆ្នាំ២០២៤ កងអនុសេនាធំ នៃយន្តហោះចម្បាំង F-16 ដែលលោកខាងលិចបានបរិច្ចាគ នឹងចាប់ផ្តើមទៅដល់ប្រទេសអ៊ុយក្រែន រួមជាមួយនឹងអាកាសយានិក និង អ្នកថែទាំដែលបណ្តុះបណ្តាល ដោយអ្នកគាំទ្រដល់ប្រទេសអ៊ុយក្រែន»៕