2024-03-26 04:03
287

រដ្ឋធានីប៉េកាំង៖ ក្រុមហ៊ុនថាមពលរបស់ចិន EVE Energy ត្រូវបានគេលើកឡើង អំពីការសន្យាផ្ដួចផ្ដើមគំនិត មានទំហំទឹកប្រាក់ ១,២ពាន់លានផោន (លុយអង់គ្លេស) ឬស្មើនឹង១,៥២ពាន់លានដុល្លារអាមេរិក  ដើម្បីបង្កើនរោងចក្រដ៏ធំមួយ នៅជាយទីក្រុងខូវិនទ្រី (Coventry) ចក្រភពអង់គ្លេស។ នេះបើតាមសារព័ត៌មាន Euronews បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤។

រោងចក្រថាមពលរបស់ចិន EVE Energy អាចនឹងបង្កើតការងារ រហូតដល់ ៦ ០០០ការងារ ប្រសិនបើរោងចក្រផលិតអាគុយដ៏ធំមួយនេះ ចាប់ផ្ដើមដំណើរការសាងសង់ ជាមួយនឹងសំណើជាច្រើន ដើម្បីសាងសងរោងចក្រដ៏ធំ នៅកណ្ដាល ចក្រភពអង់គ្លេស។

រោងចក្រ គាំទ្រដោយការវិនិយោគដំបង មានទំហំទឹកប្រាក់ ១,២ពាន់លានផោន នឹងក្លាយជាធាតុផ្សំដ៏សំខាន់ សម្រាប់មជ្ឈមណ្ឌលអគ្គិសនីរបស់ចក្រភពអង់គ្លេស ហើយក្លាយជាតំបន់វិនិយោគថ្មីមួយ ស្វែងរកការទាញយកទុន លើបច្ចេកវិទ្យាបៃតង។

បើតាសារព័ត៌មាន The Sunday Times បានរាយការណ៍ជាលើកដំបូង អំពីកិច្ចពិភាក្សានេះ។ គម្រោងបឋម នឹងមានទិន្នផល២០ជីហ្កាវ៉ាត់ម៉ោង (Gigawatt hours)  ក្រោយមក នឹងកើនឡើងដល់៦០ជីហ្កាវ៉ាត់ម៉ោង។

បើទោះជាការទទួលបានជ័យជម្នះទាំងនេះក៏ដោយ ក៏ក្រុមមួយចំនួន មានការព្រួយបារម្ភ ថា ការវិនិយោគនេះ នៅមិនទាន់គ្រប់គ្រាន់ទេ ដែលកំពុងតែត្រូវបានធ្វើឡើង សម្រាប់គាំទ្រដល់ការពង្រីករោងចក្រដ៏ធំ នៅចក្រភពអង់គ្លេស នាពេលខាងមុខ។

លោក លៀម ប៊ីណេ (Liam Byrne) ប្រធានផ្នែកធុរកិច្ច បានបញ្ជាក់ ថា«ឧស្សាហកម្មរថយន្ដអគ្គិសនី (EV) ក្លាយជាឧស្សាហកម្មដ៏សំខាន់ សម្រាប់អនាគតរបស់ចក្រភពអង់គ្លេស ហើយប្រសិនបើយើងរងបរាជ័យ នៅក្នុងការធ្វើសកម្មភាព នាពេលឥឡូវនេះ យើងនឹងប្រថុយប្រថាន គំរាមកំហែងដល់ការងាររបស់មនុស្ស ១៦០,០០០នាក់ ដែលកំពុងធ្វើការ នៅក្នុងឧស្សាហកម្មរថយន្តរបស់ចក្រភពអង់គ្លេស៕