ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤នេះ បានមានប្រសាសន៍សំខាន់ៗ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ «ទិវាវប្បធម៌ជាតិ៣មីនា» លើកទី ២៦ ឆ្នាំ២០២៤។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានដូចខាងក្រោម៖
-សម្តេចធិបតី ថ្លែងសូមពាំនាំនូវក្ដីនឹករឭក និងការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជូន ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ បងប្អូន សិល្បករ សិល្បការិនីទាំងអស់ ដែលកន្លងមកជារៀងរាល់ឆ្នាំ ទោះជាមានភាពមមាញឹកយ៉ាងណាក៏ សម្ដេចតេជោ មិនអាក់ខានក្នុងការចូលរួមពិធីដ៏មានសារៈសំខាន់ នៃទិវាវប្បធម៌ជាតិនេះ។
-សម្តេចធិបតី ថ្លែងថា សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដាំផ្ញើការថ្លែងអំណរគុណជាថ្មី ចំពោះការចូលរួមយ៉ាងសស្រាក់សស្រាំ របស់សិល្បករ-សិល្បការិនី, ទាំងក្នុង និងក្រៅប្រព័ន្ធ និងគ្រប់ទម្រង់សកម្មភាពវប្បធម៌ និង សិល្បៈ, ជាពិសេស ជោគជ័យនៃការសម្តែងប្រកបដោយទេពកោសល្យ និង វប្បធម៌ខ្មែរ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនាពេលកន្លងទៅ ក៏ដូចជាព្រឹត្តិការណ៍ផ្សេងៗទៀត, ទាំងកម្រិតជាតិ និងអន្តរជាតិ ដែលបានរៀបចំ, ទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅក្រៅប្រទេស។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ពាក្យស្លោកដែលតែងឮ តែងនិយាយគ្រប់ទីក ន្លែង គឺ«ទំពាំងស្នងឫស្សី» បានក្លាយជាគោលនយោបាយនៅក្នុងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ជា ពិសេសយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនៅអាណត្តិទី៧ នេះ ដោយជំរុញការបណ្ដុះ បណ្ដាលធនធានមនុស្ស ឱ្យកាន់តែខ្លាំងថែមទៀត។
-សម្ដេចធិបតី ថ្លែងស្នើដល់គ្រប់ស្ថានទូត និងស្ថានកុងស៊ុលកម្ពុជា ប្រចាំនៅប្រទេសនានាបង្កើនការរៀបចំព្រឹត្តិការណ៍វប្បធម៌ខ្មែរ ដើម្បីពង្រីកវប្បធម៌ការទូត។
-សម្តេចធិបតី ថ្លែងថា ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ត្រូវបន្តកិច្ចសហការជាមួយក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បំផុសសកម្មភាពគ្រប់ស្ថានទូត និង ស្ថានកុងស៊ុលកម្ពុជាប្រចាំនៅបរទេស រៀបចំព្រឹត្តិការណ៍វប្បធម៌ខ្មែរឱ្យបានទៀងទាត់ជារៀងរាល់ឆ្នាំ ដើម្បីផ្សព្វផ្សាយវប្បធម៌ជាតិ ជាមួយនឹងការពង្រឹងនយោបាយវប្បធម៌ការទូត ហើយត្រូវបំផុសឱ្យសហគមន៍ខ្មែរនៅបរទេស ចូលរួមរៀបចំកម្មវិធីទិវាវប្បធម៌ជាតិឱ្យបានអធិកអធម និងទូលំទូលាយ។
-សម្តេចធិបតី ថ្លែងថា ការទន្ទ្រានកាន់កាប់, ការទាមទារយកជាកម្មសិទ្ធិ, ការជួញដូរដីធ្លីដែល ប៉ះពាល់ដល់តំបន់ការពារបុរាណដ្ឋានគ្រប់ប្រភេទ និងការជីកកកាយខុសច្បាប់ សុទ្ធតែជាទង្វើ ដែលប្រាសចាកពីសេចក្តីស្រឡាញ់ចំពោះវប្បធម៌ជាតិ។ ពាក់ព័ន្ធបញ្ហានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង គ្រប់ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តចាត់វិធានការអប់រំ ទប់ស្កាត់ និងប្រើប្រាស់នីតិវិធីច្បាប់ឱ្យបានតឹងរ៉ឹងបំផុត ដើម្បីការពារឱ្យបាននូវគ្រប់ប្រភេទបេតិកភណ្ឌ ដោយ ត្រូវជំរុញផងដែរ នូវការកំណត់ព្រំការពារ និង ការលើកស្លាកសញ្ញាសម្គាល់ឱ្យបានច្បាស់លាស់។
-សម្តេចធិបតី ថ្លែងថា ជាការពិត, សិល្បៈ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ជំនឿសាសនា ឆ្លុះបញ្ចាំងនូវលក្ខណៈដ៏ផូរផង់របស់ជាតិ ដែលការរៀបចំឱ្យមានការប្រារព្ធទិវាវប្បធម៌ជាតិជារៀងរាល់ឆ្នាំគឺពិតជាមានសារៈសំខាន់។
-សម្តេចធិបតី ថ្លែងបញ្ជាក់ថា ២៥ឆ្នាំកន្លងមកនេះ, ទិវាវប្បធម៌ជាតិនៅតែជាព្រឹត្តិការណ៍ដ៏ធំ និងទៀងទាត់ ហើយដែលតែងតែប្រារព្ធ ក្រោមប្រធានបទសំខាន់ៗ។ ក្នុងរយៈពេល៩ឆ្នាំជាប់គ្នាចុងក្រោយនេះ, រាជរដ្ឋាភិបាលបានកំណត់យកប្រធានបទតែមួយគឺ «យុវជនដើម្បី វប្បធម៌ជាតិ»។
-សម្តេចធិបតី ថ្លែងថា តម្រូវការនៃការចូលរួមរបស់យុវជន ក្នុងវិស័យសិល្បៈវប្បធម៌ ដើម្បីសេដ្ឋកិច្ចសង្គម និង ការទប់ស្កាត់អំណាចនៃការឆ្លងរាលដាលរបស់វប្បធម៌ដទៃ ដែលអាចប៉ះពាល់ដល់លក្ខណៈដើមនៃវប្បធម៌យើង។
-សម្តេចធិបតី ថ្លែងថា ពាក្យថា «គោរពស្រឡាញ់វប្បធម៌ជាតិ» ជាពាក្យងាយស្រួលនិយាយ, ប៉ុន្តែដើម្បីឱ្យមានការគោរពស្រឡាញ់ពិតប្រាកដ ជាដំបូងយើងត្រូវមានចំណេះដឹង ឬត្រូវយល់ដឹងឱ្យបានល្អ អំពីសិល្បៈវប្បធម៌ជាតិ និងការចូលរួមគ្រប់រូបភាពដល់ការការពារ និងការលើកស្ទួយវប្បធម៌ជាតិយើង។
-សម្តេចធិបតី ថ្លែងថា ប្រជាជនខ្មែរគ្រប់រូបសុទ្ធតែមានសេចក្តីគោរពស្រឡាញ់, ប៉ុន្តែការយល់ដឹងមិនគ្រប់ជ្រុងជ្រោយ ងាយនឹង នាំទៅដល់សកម្មភាពនានា ដែលបង្កផលប៉ះពាល់ជាអវិជ្ជមានដល់សិល្បៈវប្បធម៌ជាតិ ដោយមិនដឹងខ្លួន។ ដូច្នេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងបងប្អូនជា សិល្បករ សិល្បការិនី ត្រូវបន្តកិច្ចខិតខំរួមគ្នា បង្កើតឱ្យបាននូវអត្ថបទ រូបភាព ក៏ដូចជាភាពយន្តខ្លីៗ ដែលបង្កប់ដោយការអប់រំ និង ភាពទាក់ទាញចំពោះការយល់ដឹងរបស់យុវជន។
-សម្តេចធិបតី ថ្លែងថា ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ត្រូវបង្កើនកិច្ចសហការដោយផ្ទាល់ជាមួយមជ្ឈដ្ឋាន ជំនាញសិល្បៈលើកទឹកចិត្ត ឧបត្ថម្ភជាជំនួយសម្ភារៈបច្ចេកទេសដល់ក្រុមយុវជនដែលកំពុង ផ្តោតលើការស្រាវជ្រាវ និងបង្កើតស្នាដៃថ្មីៗ នៃសិល្បៈទស្សនីយភាព ចម្រៀង ភាពយន្ត វីដេអូ និង ស្នាដៃវប្បធម៌ផ្សេងៗទៀត ដោយត្រូវរក្សាឱ្យបាននូវអត្តសញ្ញាណ ក្រមសីលធម៌វិជ្ជាជីវៈ និង មានលក្ខណៈប្រកួតប្រជែង ។
-សម្តេចធិបតី អំពាវនាវ និងជំរុញយុវជនឱ្យផ្ដោតលើការពង្រឹងគុណភាព ប្រណិតភាព ម៉ាកយីហោផលិតផល ចៀសវាងការលួចចម្លងនូវរាល់ផលិតផលសិល្បៈនានា, ទាំងបុរាណ សម័យ និង ផលិតផលច្នៃ ប្រតិដ្ឋថ្មី ដើម្បីលើកកម្ពស់ការផលិត និង ពង្រឹងការទទួលស្គាល់ ទំនុកចិត្ត និងទីផ្សារ។
-សម្តេចធិបតី សូមលើកទឹកចិត្តឱ្យបង្កើនចំនួនយុវជនជំនាញជំនាន់ក្រោយ ដើម្បីមានឱកាសកាន់តែធំចូលរួមក្នុងការបណ្តុះបណ្តាលស្រាវជ្រាវ ចងក្រង និង ផ្សព្វផ្សាយវប្បធម៌ជាតិ, ជាពិសេសលើការងារសិល្បៈ និងទម្រង់សម្លៀកបំពាក់ប្រពៃណី។ បច្ចុប្បន្នមហាជន ជាពិសេស យុវជនវ័យក្មេងកំពុងពេញនិយម និង មានមោទនភាពខ្ពស់ ក្នុងការប្រើប្រាស់សម្លៀកបំពាក់ប្រពៃណី, ប៉ុន្តែការយល់ច្បាស់ពីទម្រង់ និងរបៀបរបបប្រើប្រាស់ នៅមានភាពស្រពិចស្រពិល បង្កការភ័ន្តច្រឡំ និង ប្រើប្រាស់ខុស។
-សម្តេចធិបតី ថ្លែងថា ការផលិត និងការច្នៃប្រតិដ្ឋផលិតផលសិល្បៈនៅមានកម្រិតកំណត់ ជាមួយថ្លៃខ្ពស់ ដែលការណ៍នេះធ្វើឱ្យផលិតផលរបស់យើង ពុំមានភាពប្រកួតប្រជែង។ ស្នើឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សិក្សាលើវិធានការលើកទឹកចិត្តចាំបាច់នានា ដើម្បីជំរុញការផលិត និងការច្នៃប្រតិដ្ឋផលិតផលសិល្បៈ ឱ្យមានភាពទាក់ទាញ និងភាពប្រកួតប្រជែងខ្ពស់។
-សម្តេចធិបតី ថ្លែងថា ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និងស្ថាប័នពាក់ព័ន្ធ ត្រូវពង្រឹងការងារពាក់ព័ន្ធ នឹងកម្មសិទ្ធិបញ្ញា សិទ្ធិអ្នកនិពន្ធ និង សិទ្ធិប្រហាក់ប្រហែល ទប់ស្កាត់ការលួចចម្លងស្នាដៃ ធ្វើវិសោធកម្មក្របខណ្ឌគតិយុត្តិ ពាក់ព័ន្ធឱ្យត្រូវនឹងស្ថានភាពជាក់ស្ដែងនៃបច្ចេកវិទ្យា និង កិច្ចសហការអន្តរជាតិ។
-សម្តេចធិបតី ថ្លែងថា ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ, ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាការពារ និងបង្ក្រាបរាល់បទល្មើសឱ្យបានទាន់ពេល ប្រកបដោយប្រសិទ្ធភាពនៅតាមទីតាំងតំបន់ប្រាសាទ រមណីយដ្ឋាន ប្រវត្តិសាស្ត្រ វត្តអារាម សំណង់ប្រវត្តិសាស្ត្រ និងសំណង់ ដែលមានអាយុកាលរាប់រយឆ្នាំ នៅតាមមូលដ្ឋាននៅទូទាំងប្រទេស។
-សម្ដេចធិបតី ថ្លែងថា ពាក្យថាស្រឡាញ់វប្បធម៌សិល្បៈជាតិ គឺងាយស្រួលនិយាយ តែដើម្បីឱ្យមានការគោរពស្រឡាញ់ពិតប្រាកដ ជាដំបូងទាមទារឱ្យមានចំណេះដឹង ត្រូវយល់ដឹងអំពីសិល្បៈវប្បធម៌ជាតិ។
-សម្ដេចធិបតី បញ្ជាក់ថា ស្រឡាញ់វប្បធម៌ ត្រូវតែចូលរួមការពារ និងលើកស្ទួយវប្បធម៌ជាតិ ត្រូវតែបង្កើនការបណ្ដុះបណ្ដាលបញ្ជ្រាបការយល់ដឹង បង្កើនឱកាសនៃការចូលរួម បង្កើនឱ្យមានភាពទាក់ទាញមហាជនកាន់តែខ្លាំង ដល់មហាជនទូទៅ ជាពិសេសយុវជន។ ជាពិសេសត្រូវពង្រឹង សេចក្ដីគោរពស្រឡាញ់របស់យុវជនទៅវប្បធម៌ទាំងរូបិយ និងអរូបី។
-សម្ដេចធិបតី បានបញ្ជាឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយក្រសួងពាក់ព័ន្ធ ត្រូវចូលរួមបង្ក្រាបឱ្យបានទាន់ពេលវេលា រាល់បុគ្គលទាំងឡាយណាដែលមានចេតនា បំផ្លាញសំណង់ប្រវត្តិសាស្ត្ររបស់កម្ពុជា។
-សម្ដេចធិបតី ថ្លែងសង្កត់ធ្ងន់ថា “ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់ថែទាំ ថែរក្សាការពារ និងបង្ក្រាប រាល់បទល្មើសឱ្យទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពនៅតាមទីតាំងប្រាសាទ រមណីយដ្ឋានប្រវត្តិសាស្ត្រ វត្តអារាម សំណង់ប្រវត្តិសាស្ត្រ និងសំណង់ដែលមានអាយុកាលជាច្រើនរយឆ្នាំ នៅតាមមូលដ្ឋាន នៅទូទាំងប្រទេស”។
-សម្ដេចធិបតី ណែនាំដល់ក្រសួងពាក់ព័ន្ធត្រូវបន្តរួមគ្នា ធ្វើបញ្ជីរសារពើភ័ណ្ឌគ្រប់ទីតាំងនៃបេតិកភណ្ឌរូបិយឱ្យបានសព្វគ្រប់ ដើម្បីជៀសវាងការរំលោភបំពាន។ សម្ដេចក៏បានបញ្ជាឱ្យទាមទារមកវិញរាល់សម្បត្តិវប្បធម៌របស់ជាតិ ដែលបានបាត់បង់ក្នុងសម័យសង្គ្រាម។
-សម្ដេចធិបតី ថ្លែងបញ្ជាឱ្យក្រសួងវប្បធម៌ធ្វើការជាមួយក្រសួងទេសចរណ៍ ដើម្បីផ្សព្វផ្សាយនូវសក្ដានុពលទេសចរណ៍វប្បធម៌ជាតិឱ្យបានទូលំទូលាយ តាមគ្រប់រូបភាព សម្រាប់ទេសចរណ៍ជាតិ និងអន្តរជាតិ សំដៅលើកកម្ពស់វប្បធម៌ជាតិ រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្រ៕