ភ្នំពេញ៖ ក្រោយពីបែកធ្លាយសារសំឡេង និងតារាងបែងចែកភាគលាភគ្នារបស់ពុករលួយមួយក្រុមនៅខេត្តបាត់ដំបង លោកជំទាវ ហ៊ុន ស៊ីណាត ម្តាយមីងបង្កើតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីបកអាក្រាតអស់ខ្ទេចខ្ទីគ្មានសល់។
តាមរយៈការឡាយវីដេអូផ្ទាល់របស់ លោកជំទាវ ហ៊ុន ស៊ីណាត ម្តាយមីងបង្កើតនាយរដ្ឋមន្ត្រី កាលពីរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ បានទម្លាយនូវសារសំឡេង និងតារាបែងចែងលុយប្រចាំខែរបស់មន្ត្រីពុករលួយនៅទ្វាអន្តរជាតិដូង ក្នុងខេត្តបាត់ដំបង ចែកលុយផលលាភមិនស្មើគ្នាទើបឈ្លោះគ្នាពេញក្រុម។
ក្នុងសារសំឡេងបែកធ្លាយដែលលោកជំទាវ ហ៊ុន ស៊ីណាត បានទម្លាយនោះ មានមន្ត្រីម្នាក់ បាននិយាយថា «លុយហ្នឹងកុំអាលបែងចែកត្រូវទុកសិនចាំប្រជុំគ្នា ហើយលុយ ២ ០០០ដុល្លារ ដែលទុកសម្រាប់ឲ្យថ្នាក់ដឹកនាំកាលពេលប្រជុំភ្លេចដកទុក»។
ក្នុងសារសំឡេងដែលទម្លាយដោយលោកជំទាវ ហ៊ុន ស៊ីណាត មន្ត្រីរូបនោះបាននិយាយទៀតថា៖ វិក័យប័តនោះបានមើលហើយអ្នកណាមេ អ្នកណាកូនចៅមុនហ្នឹងដកមកលោកសិនដែរ អត់មានសួរយោបលអីសោះ «ចង់ដកដក ចង់ដាក់ដាក់ ចង់យកយក នណាមេ នាណាកើយ អាអ្នកដកហ្នឹងជានណា អត់រាយការណ៍ អត់សុំយោបលអីសោះ....!»។
នៅក្នុងសារសំឡេងរបស់មន្ត្រីពុករលួយប្រចាំច្រកព្រំដែនមួយនៅខេត្តបាត់ដំបង បាននិយាយថា «បើអស់លោកធ្វើអញ្ចឹងបើមេៗមិនដាក់មកនៅដេកស៊ីបបរនៅនាយកដ្ឋានទាំងអស់គ្នាមិនខាន។ បើអស់លោកមិនពេញចិត្តនៅខេត្តបាត់ដំបងអាចទៅប៉ោយប៉ែតបាន ព្រោះកំពុងមានអ្នកប៉ោយប៉ែតគេចង់មកបាត់ដំបងលោកអាចដូរឲ្យបាន»។
ពាក់ព័ន្ធការបែកធ្លាយរឿងចែកលុយគ្នារបស់មន្ត្រីមូយក្តាប់នៅព្រំដែននោះ លោកជំទាវ ហ៊ុន ស៊ីណាត បានបញ្ជាក់ថា «អាហ្នឹងហើយដែលខ្ញុំនិយាយញាប់ៗយកខ្នងរាស្ត្រធ្វើស្រែបុណ្យពុករលួយចែកលុយគ្នាមិនស្មើបែកសារសំឡេង និងតារាបញ្ជីឈ្មោះអ្នកទទួលបានប៉ុន្មានៗ...សូមអស់លោកល្មមៗបានហើយស៊ីប្រាក់ខែរាស្ត្រទៅច្របាច់.ករាស្ត្រទៀត»។
លោកជំទាវ ហ៊ុន ស៊ីណាត ក៏បានបញ្ជាក់បន្ថែមក្នុងការឡាយនោះថា ចំពោះរឿងធ្វើប៉ាស្ព័រហើយអត់ឲ្យគេលោកជំទាវលើកឡើងថា «មិនឲ្យផ្ញើតាមឡានតាក់ស៊ីក្រែងបាត់ជារឿងម្យ៉ាង ប៉ុន្តែនិយាយរឿងផ្សេងៗចេញតែពីខេត្តដំបងច្រើនណាស់...រឿងអាដែល អាដែល លុយ ២ ០០០ដុល្លារ ដកយកឲ្យថ្នាក់ដឹកនាំ តើថ្នាក់ដឹកនាំណ?»។
លោកជំទាវ ហ៊ុន ស៊ីណាត បានបញ្ជាក់យ៉ាងដូច្នេះថា «ពេលពួកគេនាំគ្នាពុករលួយយកលុយដាក់ហោប៉ៅរៀងខ្លួន ដល់ពេលគេជេជេរបបតិរិច្ឆាន....របប ហ៊ុន សែន......ពេកឮគេជេលោកជំទាវក៏ឈឺដែរ ព្រោះត្រកូល “ហ៊ុន“ ដូចគ្នា ហើយមន្ត្រីពុករលួយទាំងនោះលោកជំទាវមិនចង់បង្ហាញមុខ ឈ្មោះ និងតួនាទីទេ បើបុគ្គលណាដឹងខ្លួនផ្អាករឿងពុករលួយហ្នឹងខ្លះទៅ»។
លោកជំទាវ ហ៊ុន ស៊ីណាត បានលើកឡើងបន្ថែមថា «ពីមុនរឿងនៅកំរៀងក៏អញ្ចឹងមេធំរបស់វាជេ និងដៀលលោកជំទាវសុទ្ធពាង សុទ្ធតែអាងស្អីៗ...ដាក់បណ្តាសារមកលើលោកជំទាវមិនទាន់ចប់រឿងផង និងមានលោកចៅក្រមម្នាក់នាំម្នាក់ហ្នឹងមកសុំទោសលោកជំទាវ ប៉ុន្តែលោកជំទាវមិនទទួល និងប្រាប់ឲ្យទុកបណ្តឹងរបស់លោកជំទាវមួយដុំសិនទៅ។ ឥឡូវរឿងបាត់ដំបងមកទៀត ឆ្ងល់ថាបាត់ដំបងសំបូររឿងពុករលួយម្លេញ»៕