2026-01-15 16:16
8

វ៉ាស៊ីនតោន៖ ស្របពេលដែលសហរដ្ឋអាមេរិក កំពុងដកបុគ្គលិកមួយចំនួនចេញពីមូលដ្ឋាននៅមជ្ឈិមបូព៌ា ស្រាប់តែទីក្រុងតេអេរ៉ង់បានព្រមានប្រទេសជិតខាងរបស់ខ្លួនថា នឹងវាយលុកមូលដ្ឋានទ័ពអាមេរិក ប្រសិនបើទីក្រុងវ៉ាស៊ីនតោនព្រហើនវាយប្រហារលើប្រទេសខ្លួន។ នេះបើតាម Reuter។

ជាមួយនឹងការដឹកនាំរបស់អ៊ីរ៉ង់អំឡុងពេលដែលប្រទេសកំពុងចលាចល ឃើញថាដៃម្ខាងរបស់មេដឹកនាំប្រទេសនេះ កំពុងព្យាយាមលុបបំបាត់បាតុកម្មដែលរងការវាយលុកខ្លាំងពីក្រុមបាតុករក្នុងប្រទេសខ្លួន រីឯដៃម្ខាងទៀតកំពុងត្រៀមទប់ទល់ជាមួយនឹងការព្រមានម្ដងហើយម្ដងទៀតពីមហាអំណាចអាមេរិក ក្នុងរូបភាពដែល លោក ត្រាំ បានគម្រាមមេដឹកនាំអ៊ីរ៉ង់ថា នឹងមានវាសនាដូចវេណេស៊ុយអេឡា ប្រសិនបើមេដឹកនាំដ៏រឹងរូសមួយនេះ ផ្គើនក្នុងចេតនាណាមួយក្នុងការបង្ករហេតុទៅលើក្រុមបាតុករ។ 

ឆ្លើយតបទៅកាន់ការព្រមានរបស់ លោក ត្រាំ ទីក្រុងអេតេរ៉ង់ហាក់មិនញញើតនឹងការគម្រាមនេះបន្ដិចឡើយ បើទោះបីជាអាមេរិកគ្រោងនឹងដកមូលដ្ឋានទ័ពរបស់ខ្លួនចេញពីមជ្ឈិមបូព៌ាក៏ដោយ។ 

ប៉ុន្តែប្រទេសដែលគ្រោងនឹងផលិតអាវុធនុយក្លេអ៊ែរមួយនេះ បានផ្ញើជាសារដាស់តឿនទៅកាន់ លោក ត្រាំ វិញថា ប្រសិនជាអាមេរិកហ៊ានលើកដៃវ៉ៃមកកាន់អ៊ីរ៉ង់ នោះទីក្រុងអេតេរ៉ង់ក៏មិនស្ទាក់ស្ទើរក្នុងការទៅកម្ទេចមូលដ្ឋានទ័ពអាមេរិកចោលដែរ។

រងើកភ្លើងរវាងទីក្រុងអេតេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ចាប់ផ្ដើមឆេះឡើងជាថ្មី ក្រោយមហាអំណាចអាមេរិកគម្រាមទៅកាន់អ៊ីរ៉ង់ចំនួនពីរដង ក្នុងការហាមប្រទេសដ៏រឹងរូសនេះមិនឲ្យផលិតអាវុធនុយក្លេអ៊ែរជាដាច់ខាត។ តែពាក្យសម្ដីរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ហាក់លែងមានទម្ងន់ទៀតហើយសម្រាប់មេដឹកនាំប្រទេសអ៊ីរ៉ង់៕
Трамп решил бомбить Иран: какие последствия это будет иметь для Украины