2025-12-16 17:36
30

ភ្នំពេញ ៖   នៅរសៀលថ្ងៃទី១៦ ខែធ្នូ ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសំណេរស្រាយឲ្យថៃឈប់បន្តការយល់ច្រលំ មិនថាក្នុងចេតនាបន្តធ្វើជាប្រលំ ដើម្បីលាបព័ណ៌ រកលេសចោទប្រកាន់លើប្រទេសកម្ពុជា ។ 
ក្នុងសំណេរនេះមានខ្លឹមសារថា ៖  ប៉ុន្មានថ្ងៃមកនេះមានការចុះផ្សាយដោយសារព័ត៌មានថៃមួយចំនួន ដោយបានលើកឡើងថាមានទាហ៊ានរស្ស៊ី និងជនបរទេសមួយចំនួន កំពុងតែចូលរួមប្រយុទ្ធនៅកម្ពុជា។ ដើម្បីរក្សានូវសេចក្តីថ្លៃថ្នូររបស់កម្ពុជាក៏ដូចជារបស់រុស្ស៊ី និងជនបរទេសផ្សេងទៀតដែលត្រូវបានគេចោទ។    សម្ដេចតេជោ ហ៊ុន សែន សូមបញ្ជាក់ជូនថាកម្ពុជាពុំមានជនជនជាតិរុស្ស៊ី ឬជនជាតិបរទេសផ្សេងទៀត ចូលរួមការប្រយុទ្ធលើសមរភូមិ ឬធ្វើជាទីប្រឹក្សាយោធាសម្រាប់កងទ័ពកម្ពុជានោះឡើយ។ 
សម្ដេចបន្តថា យើងមិនមានយោធាបរទេសលើទឹកដីកម្ពុជា កើតមានតាំងពីអ៊ុនតាក់ដកចេញចេញពីកម្ពុជានាឆ្នាំ១៩៩៣មកម្លេះ។ យើងទទួលស្គាល់ថាយើងធ្លាប់មានយោធាបរទេសចូលមកដើម្បីធ្វើសមយុទ្ធចម្រុះជាតិសាសន៍ ឬទ្វេភាគីនៅលើទឹកដីកម្ពុជាពិសេសកងទ័ពជើងទឹកបរទេសដែលមកតាមច្រកសមុទ្រ ក្នុងខេត្តព្រះសីហនុ ដែលនេះជាទម្លាប់ធម្មតាទេ ដែលប្រទេសផ្សេងៗទៀតធ្លាប់បានធ្វើដូចគ្នាក្នុងក្របខ័ណ្ឌ នៃកិច្ចសហការក្នុងវិស័យការពារជាតិ។ យើងក៏ទទួលស្គាល់ផងដែរថាពេលនេះមានជនជាតិបរទេសជាច្រើនជាតិសាសន៍កំពុងស្នាក់នៅកម្ពជា ដែលជាទេសចរណ៍ វិនិយោគិនអ្នកបច្ចេកទេស អ្នកធ្វើការឲ្យក្រុមហ៊ុនបរទេស ឬក្នុងស្រុក។ល។ តែអ្នកទាំងនោះមិនពាក់ពន្ធ័ជាមួយវិស័យយោធា  ឬការប្រយុទ្ធនោះឡើយ។