2025-12-12 12:35
5

ថៃ៖  ល្បិចកិច្ចកលពុតត្បុត លាបពណ៌ទំលាក់កំហុក ដើរតួរកំសតថាខ្លួនជាជនរងគ្រោះ ទាំងដែលជាខ្លួនជាមេរោគបង្កហេតុ ធនាទុកចិត្តលើថៃចុះ។  ក្រសួងការពារជាតិកម្ពុជា នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ ចំពោះការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Thairath ចោទប្រកាន់ថាកម្ពុជា កំពុងត្រៀមរៀបចំប្រើប្រាស់រ៉ុក្កែត PHL-03 ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ ក្រសួងការពារជាតិកម្ពុជា សូមទាត់ចោល នូវខ្លឹមសារដែលបានចុះផ្សាយក្នុងសារព័ត៌មានថៃខាងលើនេះ និងសូមអះអាងថាជាព័ត៌មានភូតកុហុក និងជាព័ត៌មានប្រឌិត ក្លែងក្លាយ និងលាបពណ៌មកលើកម្ពុជាតែប៉ុណ្ណោះ។

ពេលនេះថៃកំពុងតែបំប៉ោងព្រឹត្តិការណ៍ក្នុងជម្លោះព្រំដែន តាមរយៈការចុះផ្សាយព័ត៌មានគ្មានការពិត អស់ពីចោទប្រកាន់កម្ពុជា ជួលទាហានស៊ីឈ្នួលបរទេសបង្ហោះដ្រូនអត្តឃាតច្បាំងជាមួយថៃនោះ   ឥឡូវថៃបន្តចោទកម្ពុជាទៀតថា បានកំពុងតែត្រៀមរប្រើប្រាស់គ្រាប់រ៉ុក្កែត PHL-03 ក្នុងជម្លោះព្រំដែនកម្ពុជា ថៃ ។ 

ថៃកំពុងតែប្រើប្រាស់យុទ្ធសាស្ត្រលាបព័ណ៌កម្ពុជា តាមរយៈសារព័ត៌មានក្នុងស្រុកថៃ ដើម្បីបិទបាំងទង្វើព្រៃផ្សៃរបស់ខ្លួន លើការបាញ់ប្រហារមិនរើសគោលដៅសំដៅលើតំបន់ស៊ីវិលកម្ពុជា បណ្ដាលឲ្យពលរដ្ឋស៊ីវិលស្លាប់១០ ក្នុងនៅមានទារកម្នាក់ និងរបួស៦០នាក់ ថែមទាំងទម្លាក់គ្រាប់បំផ្លាញប្រាសាទដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌របស់កម្ពុជា រួមទាំងហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង កាស៊ីណូជាដើម ។ ដោយប្រើប្រាស់អាវុធធន់ធ្ងន់ យន្តហោះចម្បាំង  F16 បាញ់ផ្សែងពុល រត់ក្រោះ គ្រាប់បែកចង្កោម និងកាំភ្លើងត្បាលបាញ់ផ្លោង រំលោភឈ្លានដែនអធិបតេយ្យកម្ពុជា ខេត្តព្រះវិហារ បន្ទាយមានជ័យ ពោធិ៍សាត់ ឧត្តរមានជ័យ និងបាត់ដំបង ។

កម្ពុជាទាមទារឱ្យ ភាគីថៃបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតដោយចេតនា ក្នុងគោលដៅបង្វែរការចាប់អារម្មណ៍អំពីការរំលោភបំពានច្បាប់អន្តរជាតិរបស់ខ្លួនដោយលាបពណ៌កម្ពុជា ដើម្បីយកលេសប្រើប្រាស់អាវុធកាន់តែសាហាវមកលើកម្ពុជា។