2025-12-10 16:40
10

ថៃ៖  លោក Pravit ជាអ្នកកាសែតជើងចាស់ និងអ្នកឆ្លើយឆ្លងព័ត៌មានដ៏ល្អបំផុតម្នាក់ក្នុងប្រទេសថៃ  រួមទាំងបានទទួលពានរង្វាន់សេរីភាពសារព័ត៌មានអន្តរជាតិដ៏មានកិត្យានុភាពនៃគណៈកម្មាធិការការពារអ្នកកាសែតក្នុងឆ្នាំ 2017។ 

អ្នកកាសែតជើងចាស់រូបនេះ បានសរសេរបង្ហោះការរិះគន់ចំៗមិនសំច្ចៃមាត់ ថា ប្រសិនបើនាយករដ្ឋមន្ត្រីថៃ លោក Anutin បដិសេធមិនចរចារកិច្ចព្រមព្រៀងឈប់បាញ់ជាមួយកម្ពុជា នោះប្រទេសថៃអាចត្រូវបានពិភពលោកមើលឃើញថា ថៃជាអ្នកឈ្លានពានលើកម្ពុជា។ ជាពិសេសថៃខ្លួនឯងនិងដើរផ្លូវទាល់ច្រក ផ្នែកការទូត មិនខុសពីករណីប្រទេសមីយ៉ាន់ម៉ា រុស្ស៊ី និងអ៊ីស្រាអែល នោះឡើយ។  ថៃក៏អាចប្រឈមមុខនិងប៉ះពាល់ដល់ការនាំចេញរបស់ថៃទៅកាន់ទីផ្សារសហរដ្ឋអាមេរិកបន្ថែមទៀត ព្រោះបច្ចុប្បន្ននេះការនាំចេញសរុបរបស់ថៃមានចំនួនប្រហែល20%  ហើយជាពិសេសថែមទាំងអាចប៉ះពាល់ដល់វិស័យទេសចរណ៍ទៀតផង។

ការលើកឡើងរបស់លោក Pravit ធ្វើឡើងបែបនេះបន្ទាប់ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា នៅថ្ងៃទី១០ ខែធ្នូនេះ លោកនឹងទូរស័ព្ទទៅមេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា និងថៃ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ការប៉ះទង្គិចគ្នាខាងយោធា គិតត្រឹមថ្ងៃទី១១ ខែធ្នូនេះរយៈពេល 4 ថ្ងៃហើយ៕