2025-11-28 08:02
16

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានលើកឡើងថា “ខ្ញុំមិនដឹងប្រាកដទេថា តើប្រទេសកម្ពុជាបានលះបង់ប៉ុនណានោះទេ។ ខ្ញុំដឹងថាស្ថានការណ៍តាមតំបន់ព្រំដែនទាំងមូល គឺមិនអាចដោះស្រាយបានដោយប្រើវិធីសាស្រ្តនៅក្នុងរយៈពេលខ្លី ហើយប្រទេសណាដែលបានបង្ហាញពីភាពអត់ធ្មត់ខ្ពស់ជាង ដើម្បីសម្រេចគោលបំណងរបស់ខ្លួន នឹងទំនងជាទទួលបានជ័យជម្នះ”។


នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានបញ្ជាក់ថា «ប្រទេសកម្ពុជា គឺមិនមែនជាប្រទេសទន់ខ្សោយឡើយ”។ ភាពស្ងៀមស្ងាត់មិនមានន័យថា “ទន់ខ្សោយនោះទេ” ព្រោះនៅពេលខ្លះយុទ្ធសាស្ត្រនៃការបណ្តោយឱ្យសត្រូវធ្វើអត្តឃាតខ្លួនឯង គឺជាយុទ្ធសាស្ត្រដ៏ល្អបំផុត ហើយខ្ញុំមិនគិតថាប្រទេសថៃ ទទួលបានជ័យជម្នះដូចដែលមនុស្សជាច្រើន រួមទាំងអ្នកការទូតមួយចំនួនបានវិភាគនោះទេ»។

យោងតាមស្ថានភាពបច្ចុប្បន្ន ប្រទេសកម្ពុជា និងប្រទេសថៃ បន្តរីកចម្រើនជាលំដាប់លើការបោះបង្គោលព្រំដែន ដើម្បីធានាបាននូវសន្តិភាព៕