2025-11-15 08:18
192

ភ្នំពេញ៖ នៅរាត្រីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាតាមទូរសព្ទជាមួយ លោក Donald J. Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីស្ថានការណ៍ថ្មីៗតាមបណ្តោយព្រំដែន កម្ពុជាថៃ និងពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្ត កិច្ចព្រមព្រៀងសន្តិភាព រវាងប្រទេសទាំងពីរ។

ក្នុងការសន្ទនានេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះប្រធានាធិបតី Trump ដែលបានផ្តួចផ្តើម និងសម្របសម្រួលឱ្យពាក់ព័ន្ធការកំណត់ បទឈប់បាញ់ រវាងកម្ពុជាថៃកន្លងមក រួមទាំងការដឹកនាំឱ្យមាន សេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ដែលមានគោលបំណងស្វែងរកសន្តិភាពយូរអង្វែងសម្រាប់ប្រទេសទាំងពីរ។

សម្តេចនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជាថ្មីនូវការប្រកាន់ខ្ជាប់របស់កម្ពុជា ក្នុងការអនុវត្តតាមស្មារតីនៃសេចក្ដីថ្លែងការណ៍រួម និងថ្វាយបំណងឱ្យកម្ពុជាថៃ បន្តធ្វើការជាមួយគ្នាដោយស្របតាមគោលការណ៍ និងយន្តការទ្វេភាគីដែលបានឯកភាពជាមួយគ្នា។

ពីភាគីសហរដ្ឋអាមេរិក លោកប្រធានាធិបតី Donald Trump បានបញ្ជាក់យ៉ាងច្បាស់ថា «សហរដ្ឋអាមេរិកចង់ឃើញសន្តិភាពស្ថិតស្ថេរនៅតាមបណ្តោយព្រំដែនកម្ពុជាថៃ និងនឹងបន្តតាមដានស្ថានការណ៍នេះយ៉ាងជិតស្និទ្ធ ដើម្បីធានាថាមិនមានការផ្ទុះអាវុធឡើងវិញឡើយ»

រដ្ឋាភិបាលកម្ពុជា បន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយអនុលោមតាមគោលការណ៍ និងយន្តការ ដែលបានឯកភាពគ្នាកន្លងមក ដើម្បីដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ និងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ៕