2025-09-16 10:57
34

ថៃ៖ ការរញ្ជួយដីកម្រិតស្រាល ១.៦ រ៉ិចទ័របានវាយប្រហារខេត្ត Phayao ប្រទេសថៃ នាកណ្ដាលអធ្រាត្រឈានចូលព្រឹកថ្ងៃទី១៦ ខែកញ្ញា។ នេះបើតាមការចេញផ្សាយពីកាសែតថៃ The Nation នៅថ្ងៃទី១៦ កញ្ញា។

នាយកដ្ឋានឧតុនិយមថៃបានរាយការណ៍នៅថ្ងៃអង្គារនេះថា ការរញ្ជួយដីកម្រិតស្រាលមួយបានកើតឡើងនៅព្រឹកព្រលឹមថ្ងៃទី១៦ ខែកញ្ញា ក្នុងខេត្ត Phayao ភាគខាងជើងប្រទេសថៃ។

យោងតាមនាយកដ្ឋានអង្កេតការរញ្ជួយដីរបស់នាយកដ្ឋានថៃបានឲ្យដឹងបន្ថែមថា គ្រោះរញ្ជួយដីនេះបានវាយប្រហារនៅវេលាម៉ោង ១២ និង០៩នាទី អធ្រាត្រឈានចូលព្រឹកថ្ងៃអង្គារ ដោយមានកម្រិត ១.៦ រ៉ិចទ័រ និងជម្រៅ ១ គីឡូម៉ែត្រ។ 

ចំណុចកណ្តាលនៃការរញ្ជួយដីនេះមានទីតាំងនៅរយៈទទឹង 19.203°N និងបណ្តោយ 100.087°E ក្នុងឃុំ សាន់ខុង ស្រុកដុកខាំតៃ ខេត្តផាយ៉ាវ ប្រទេសថៃ។

ទោះបីជាយ៉ាងណាក៏ដោយ នាយកដ្ឋានខាងលើបន្តថា ក្នុងគ្រោះរញ្ជួយដីខាងលើនៅមិនមានរបាយការណ៍ណាមួយបានបញ្ជាក់ពីការខូចខាត ឬបង្ករឲ្យនរណាម្នាក់រងរបួសនៅឡើយទេ៕