អ្នកសង្កេតការណ៍អន្តរកាល IOT ចុះទៅភូមិជោគជ័យ និងព្!រៃចាន់ ដើម្បីពិនិត្យលើសកម្មភាពដែលភាគីថៃ ចាក់បំពងសំឡេងខ្មោចយ៉ាងខ្លាំងរំខានដល់ពលរដ្ឋ នៅយប់ថ្ងៃទី ១១ ខែតុលានេះ * គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់បណ្តឹងបន្ទាន់ទៅកាន់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស «OHCHR» អំពីការប្រើប្រាស់សំឡេងរំខានរបស់យោធាថៃ មកលើប្រជាជនស៊ីវិលក​ម្ពុជា * នគរបាលភូមិន្ទថៃ ស្នើសុំលើកពេលកិច្ចប្រជុំលើកទី២ ដែលគ្រោងធ្វើនៅថ្ងៃទី១៣ ខែតុលា នៅស្រុកកំរៀង ដោយពុំទាន់បានកំណត់កាលបរិច្ឆេទថ្មីនៅឡើយ * សកម្មភាពកងកម្លាំងយោធាចម្រុះថៃ ប្រើគ្រឿងចក្រឈូសឆាយដីធ្លី និងរាវមីន នៅភូមិព្រៃចាន់ ជាអំពើឈ្លានពានលើអធិបតេយ្យភាពកម្ពុជា យ៉ាងកំរោល និងគឃ្លីនបំផុត! * អភិបាលខេត្តកំពតបានណែនាំដល់អាជីវករលក់ដូរទាំងអស់ ត្រូវយកភាពស្មោះត្រង់ធ្វើដើមទុន និងទាក់ទាញភ្ញៀវទេសចរណ៍ *