បន្ទាយមានជ័យ៖ អាជ្ញាធរមូលដ្ឋានបានរាយការណ៍បឋមថា កម្លាំងយោធាថៃ បានបើកការបាញ់ប្រហារទៅលើពលរដ្ឋកម្ពុជា ជាជនស៊ីវិល នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យមានការរងរបួស ចំនួន ០៥ នាក់។
ហេតុការណ៍នេះ ត្រូវបាននិយាយថា កើតឡើងនៅតំបន់ជិតព្រំដែន ខណៈពេលដែលពលរដ្ឋកំពុងប្រតិបត្តិការរស់ការប្រចាំថ្ងៃ។ អាជ្ញាធរមូលដ្ឋានកំពុងស្វែងរកព័ត៌មានបន្ថែម និងពិនិត្យស្ថានភាពកន្លែងកើតហេតុ។
អាជ្ញាធរខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា នៅវេលាម៉ោងជិត៤រសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ទាហានថៃ បានប្រើប្រាស់កាំភ្លើងបាញ់ប្រហារចូលដែនអធិបតេយ្យរបស់កម្ពុជា បណ្ដាលឲ្យពលរដ្ឋកម្ពុជា ចំនួន ០៥នាក់រងរបួស ក្នុងភូមិសាស្ដ្រភូមិព្រៃចាន់ ឃុំអូរបីជាន់ ពិតប្រាកដមែន។
អ្នករងរបួសត្រូវបានដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ ដើម្បីជួយសង្គ្រោះ ប៉ុន្តែមិនទាន់មានព័ត៌មានអំពីស្ថានភាពសុខភាពលម្អិតនៅឡើយ។ មន្ត្រីពាក់ព័ន្ធ បាននិយាយថា ការស៊ើបអង្កេតកំពុងបន្តរហូតដល់ទទួលបានព័ត៌មានត្រឹមត្រូវជាក់លាក់។
ជុំវិញករណីបាញ់ប្រហារលើជនស៊ីវិលកម្ពុជា បណ្តាកឱ្យរងរបួសនេះ មិនទាន់មានប្រតិកម្មផ្លូវការពីភាថៃនៅឡើយទេ៕





