2025-09-10 16:52
18

ខេត្តកណ្ដាល ៖ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក អែតដា ដូរ៉ាមី អភិបាលរងស្រុកខ្សាច់កណ្តាល បានអញ្ជើញដឹកនាំក្រុមការងារចុះរៀបចំសណ្តាប់ធ្នាប់ និងណែនាំដល់អាជីវករលក់ដូរនៅតាមដងផ្លូវ។

លោក អែតដា ដូរ៉ាមី អភិបាលរងស្រុក តំណាងលោក ចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្តាល បានដឹកនាំក្រុមការងារ កងកម្លាំងទាំង៣ និងដោយមានការចូលរួមពីសំណាក់អាជ្ញាធរឃុំ ចុះរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ តាមណ្ដោយផ្លូវលេខ៣៨១ និងផ្លូវជាតិលេខ៨ ស្ថិតនៅក្នុងភូមិក្នុង និងភូមិព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។

ការចុះរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ របស់លោក អែតដា ដូរ៉ាមី ដោយមានការណែនាំពីឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និងលោក ចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្តាល។

លោកអភិបាលរងស្រុកខ្សាច់កណ្ដាល បានដឹកនាំកម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់នៅតាមផ្លូវលេខ៣៨១ និងផ្លូវជាតិលេខ៨ ស្ថិតនៅក្នុងភូមិក្នុង និងភូមិព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ដោយបានធ្វើការណែនាំដល់អាជីវករលក់ដូរ ដែលបានធ្វើរោងនិងសំយាបលក់ដូរ និងតាំងទំនិញ រំលោភលើចិញ្ចើមផ្លូវ ត្រូវរុះរើចេញដោយខ្លួនឯង ដើម្បីសម្រួលចរាចរណ៍ និងលើកកម្ពស់សោភ័ណ្ឌភាពស្រុកខ្សាច់កណ្ដាល ឱ្យកាន់តែប្រសើរឡើង ៕