
ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ទី២០ ខែកក្កដា ឆ្នាំ២០២៥ នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពជា បានលើកឡើងថា៖ «ជាការកត់សំគាល់របស់សម្តេចតេ ចាប់តាំងពីលោក ថាក់ស៊ីន ចូលពាក់ព័ន្ធក្នុងរឿងនយោបាយថៃមក ថៃមានភាពច្របូកច្របល់ខ្លាំងតាំងពីមុនរដ្ឋប្រហារ ឆ្នាំ២០០៦ មកម្លេះ ហើយសម្តេចក៏មិនចង់លើករឿង ថាក់ស៊ីន ប្រមាថធ្ងន់ៗលើព្រះមហាក្សត្រថៃដែរ វាជាសម្តីអាក្រក់អាក្រីខ្លាំងពេក មិនសមសម្តេចនិយាយទេ នាំតែធ្វើឲ្យប៉ះពាល់ដល់ព្រះជេស្តាព្រះមហាក្សត្រថៃ ប៉ុន្តែគ្នាអ្នកឯងទទួលស្គាល់ថាពិតជាមានមែន»។
សម្តេចតេជោបានផ្តាំទៅ លោក ថាក់ស៊ីន ដែលជាឪពុករបស់នាយករដ្ឋមន្ត្រីកំពុងព្យួរតំណែងវិញថា «ខ្ញុំទេដែលជាអ្នកមិនចង់និយាយជាមួយ ថាក់ស៊ីន ចាប់តាំងពីកូនស្រីរបស់អ្នកឯងព្រហើន និងមើលងាយខ្ញុំមក ហើយលើសពីនោះខ្ញុំក៏មិនចង់និយាយជាមួយអ្នកធ្លាប់មានទោស ហើយក៏នឹងកំពុងត្រៀមជាប់ទោសបន្ថែមទៀតផងដែរ ដូច្នេះកុំលើកតម្កើងខ្លួនឯងខ្ពស់ពេក ខ្ញុំនិយាយជាមួយអ្នកឯងនាំចង្រៃខ្លួនទេ!»
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា៖ «ជាការកត់សំគាល់របស់ខ្ញុំ ចាប់តាំងពី ថាក់ស៊ីន ចូលពាក់ព័ន្ធនយោបាយថៃមក ថៃមានភាពច្របូកច្របល់ខ្លាំងតាំងពីមុនរដ្ឋប្រហារ២០០៦មកម្លេះ ហើយខ្ញុំក៏មិនចង់លើករឿងអ្នកឯងប្រមាថធ្ងន់ៗលើព្រះមហាក្សត្រថៃដែរ វាជាសម្តីអាក្រក់អាក្រីខ្លាំងពេក មិនសមខ្ញុំនិយាយទេ នាំតែធ្វើឲ្យប៉ះពាល់ដល់ព្រះជេស្តាព្រះមហាក្សត្រថៃ ប៉ុន្តែគ្នាអ្នកឯងទទួលស្គាល់ថាពិតជាមានមែន»។
សម្តេចតេជោបានបញ្ជាក់ប្រាប់ទៅលោក ថាក់ស៊ីន ទៀតថា៖ «ប៉ុន្មានថ្ងៃមុនលោកនិយាយថា អ្នកដឹកនាំកម្ពុជាពុំមានសីលធម៍ទេ។ នេះជាការប្រមាថដ៏ធ្ងន់ធ្ងដូចកូនស្រីលោកប្រមាថមេដឹកនាំកម្ពុជាថា “គ្មានវិជ្ជាជីវៈ” ដែលជាមូលហេតុធ្វើឲ្យមានការខឹងសម្បាពីប្រជាជនកម្ពុជា»។
សម្តេចតេជោបានសួរទៅ លោក ថាក់ស៊ីន ថា បើខ្ញុំអត់សីលធម៍ ចុះហេតុអ្វីបានជាលោកស៊ីនពឹងពាក់ខ្ញុំអស់រយៈពេល១៩ឆ្នាំ ចាប់តាំងពីឆ្នាំ២០០៦ រហូតដល់ឆ្នាំ២០២៥ ហើយលោកស្តាប់ការទូន្មានរបស់ខ្ញុំរហូតហៅខ្ញុំថាជា “មេ០១”។ លោកចាំបានទេ ការរៀបចំគណបក្សភឿថៃ ដើម្បីចូលរួមបោះឆ្នោតឆ្នាំ២០១១ ក្រៅពីគំនិតមួយចំនួននៅមានទ្រឹស្តីមួយ គឺ “ថាក់ស៊ិនគិត ភឿថៃធ្វើ” នោះហើយជាទ្រឹស្តី ហ៊ុន សែន ដែលខ្ញុំគួរតែរំលឹកដល់លោក។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា៖ «នៅមានរឿងច្រើនណាស់ដែលសម្តេចមិនទាន់និយាយរាប់ទាំងការតែងតាំងសមាជិករដ្ឋាភិបាលផងដែរ»។ ចំពោះការចោទប្រកាន់ថា «លោកថាក់ស៊ីនជាអ្នកដឹកនាំបក្សភឿថៃ គឺជារឿងពិត រាប់ទាំងការក្បត់ជាមួយភូមិចាយថៃ គឺជាគំនិតលោកទាំងអស់ មិនមែនជាគំនិតអ៊ុងអ៊ីនទេ»៕

