2025-07-19 14:54
22

នៅលើទំព័ផេកផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វើការបង្ហោះអំពាវនាវឲ្យបងប្អូនមានការការប្រុងប្រយ័ត្នចំពោះព័ត៌ដែលបង្ហោះចែកចាយនៅលើបណ្ដាញសង្គម ព្រោះពួកជ្រុលនិយមនៅតែបន្តបង្កើតនូវព័ត៌មានក្លែងក្លាយ បណ្ដាលឲ្យមានការភ័នច្រលំ ជាក់ស្ដែងនៅរសៀលថ្ងៃទី១៩ កក្កដា ២០២៥ នេះសម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារលើទំព័រផេករបស់សម្ដេចថា  : ជម្រាបជូនបងប្អូន អ៊ំពូមីង តាយាយ សូមមេត្តាជ្រាបថាក្រុមជ្រុលនិយម បន្តក្លែងបន្លំ និងបង្កេីតព័ត៌មានក្លែងក្លាយនាំឱ្យមានការយល់ច្រលំ។ 

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសរួចរាល់ និងបានបញ្ជាក់ជាបន្តបន្ទាប់ គឺរក្សាគោលជំហរដដែលមិនផ្លាស់ប្តូរនោះទេ។ 
១/ កម្ពុជារក្សាការគោរពច្បាប់អន្តរជាតិ និងសន្តិភាព
២/ គោលការណ៍ចំពោះការបេីកព្រំដែនឡេីងវិញ គឺអាស្រ័យលេីថៃប្រសិនបើថៃចង់បើកច្រកព្រំដែនឡើងវិញ កូនសោ គឺនៅហ្នឹងថៃខ្លួនឯង ដែលត្រូវអនុវត្តតាម ៣លក្ខខណ្ឌដែលមានដូចជា៖ ១/ ប្រកាសបើកមុនជាឯកតោភាគី ហើយប្រកាសថានឹងមិនមានការបិទជាឯកតោភាគីនេះទៀតទេ, ២/ ការបើកច្រកព្រំដែន គឺត្រូវបើកព្រមគ្នា ហើយគ្រប់ច្រកទាំងអស់ និង៣/ ត្រូវបើកឱ្យដូចមុនថ្ងៃ៧ មិថុនា។ ពេលថៃធ្វើបាន នោះកម្ពុជានឹងបើកដំណើរឡើងវិញដូចគ្នា យ៉ាងយូរត្រឹម ៥ម៉ោងក្រោយ។

សរុបមកសម្រាប់គោលជំហរដ៏ជាក់លាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងជម្លោះព្រំដែនជាមួយថៃ គឺ កម្ពុជាសូមបញ្ជាក់ថា « ជំហររបស់កម្ពុជាគឺនៅដដែល មិនចាំបាច់មានការចរចាណាមួយនោះទេ គឺឱ្យតែភាគីថៃបើកព្រំដែនឡើងវិញទាំងអស់ កម្ពុជានឹងអនុវត្តតាមក្រោយ»។

ដូចនេះ សូមបងប្អូន អ៊ំពូមីង តាយាយ មេត្តាជ្រាបជាព័ត៌មាន ហេីយតាមដានតែព័ត៌មានដែលចេញពីការផុសដោយផ្ទាល់ពីផេកផ្ទាល់ខ្លួនផ្លូវការរបស់សម្តេចបវធិបតីប៉ុណ្ណោះ។