2025-07-19 11:54
19

បាត់ដំបង៖ ក្រុមយុវជនល្មោភកាម ចំនួន ១២ នាក់ ក្នុងចំណោម បក្ខពួកសរុប ១៩ នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខេត្តបាត់ដំបងចាប់ខ្លួន ពាក់ព័ន្ធករណី «រំលោភសេពសន្ថវះមានស្ថានទម្ងន់ទោសដោយសារមធ្យោបាយប្រេីប្រាស់ឫទាក់ទងនិងជនល្មេីសប្រព្រឹត្តដោយបុគ្គលច្រេីនរូប»។ 

ប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១៣និង៤៥នាទី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ ក្រោយទទួលបណ្តឹងពីជនរងគ្រោះ មានឈ្មោះ រ.ច. ភេទស្រី អាយុ ១៥ឆ្នាំ មានទីលំនៅភូមិ..... ស្រុកបាណន់ ខេត្តបាត់ដំបង។ 

ករណីរំលោភបូកនេះ កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាណន់ សហការជាមួយកម្លាំងការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នឹង បានធ្វើការបង្ក្រាប និងឃាត់ខ្លួនក្រុមយុវជនបានចំនួន ១២ នាក់ និងបកខពួក ០៧ នាក់ទៀត កំពុងរត់គេចខ្លួន។ 

ជនសង្ស័យត្រូវបានឃាត់ខ្លួនទាំង ១២នាក់ រួមមាន៖
១- ឈ្មោះ ឃឿន សុផានីត ហៅណុយភេទប្រុស អអាយុ ១៣ឆ្នាំ។ ២- ឈ្មោះ វង់  ចានលថៃ ភេទប្រុស អាយុ ១៣ឆ្នាំ។  ៣- ឈ្មោះ គី ផាន់ណា ភេទប្រុសអាយុ ១៤ឆ្នាំ។ ៤- ឈ្មោះ នួន ផានុន ហៅផិភេទប្រុស អាយ ១៦ឆ្នាំ។ ៥- ឈ្មោះ ថន ឡៃហេង ភេទប្រុស អាយុ ១៥ឆ្នាំ។ ៦- ឈ្មោះ សាន វិច្ឆកា ហៅម៉ៅ ភេទប្រុស អាយុ ១៥ឆ្នាំ ។ ៧- ឈ្មោះ មឿន រាជសម្បត្តិ ហៅរាជ ភេទប្រុស អាយុ ១៧ឆ្នាំ។ ៨-ឈ្មោះ ភក្តី ភេទប្រុស អាយុ ១៧ឆ្នាំ ពួកគេទាំង០៨នាក់ ជាអ្នកប្រព្រឹត្តផ្ទាល់ក្នុងករណីនេះ។ ៩- ឈ្មោះ នួន ណមរ៉ា ភេទប្រុសអាយុ ១ ៥ឆ្នាំ។ ១០- ឈ្មោះ ហូគន្ធដោ យ៉ាដេត ភេទប្រុសអាយុ១៦ឆ្នាំ ១១-ឈ្មោះ ឈិត បញ្ញា ហៅសាច់ដុំ ភេទប្រុស អាយុ ១៧ឆ្នាំ និង ១២- ឈ្មោះ សុខ ម៉ៃឃី ដាវីត ភេទប្រុស អាយុ ១៦ឆ្នាំ អ្នកទាំង០៤ជាអ្នកសមគំនិត។ 

តាមប្រភពបានបញ្ជាក់ថា ករណីរំលោភបូកខាងលើ បានកើតឡើងកាលពីថ្ងៃទី ១៤-១៥-១៦ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅនេះ នៅចំណុចផ្ទះរបស់ឈ្មោះ នីត ស្ថិតនៅភូមិស្នឹងលិច ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។ បន្ទាប់ពីឃាត់ខ្លួនអ្នកទាំង១២នាក់ តាមការសាកសួរបឋមពួកគេបានសារភាពប្រាប់ថាពួកគេនៅមានគ្នា ចំនួន ០៧ នាក់ទៀត កំពុងរត់គេចខ្លួន។ 

បច្ចុប្បន្ន ករណីនេះសមត្ថកិច្ចកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធី រីឯបក្ខពួកដែលសេសសល់សមត្ថកិច្ចកំពុងតាមប្រមាញ់៕