2025-07-19 11:52
14

តំបន់ទេសចរណ៍ឆ្នេរ Wonsan Kalma ដែលបានបើកនៅថ្ងៃទី ១ ខែកក្កដា កន្លងទៅ ត្រូវបានគេចាត់ទុកថា ជាផ្នែកសំខាន់នៃមហិច្ឆតារបស់មេដឹកនាំកូរ៉េខាងជើង Kim Jong Un ក្នុងការជំរុញទេសចរណ៍ ក្នុងប្រទេសរបស់ខ្លួន។

ក្នុងការឈានដល់បើកដំណើរការរមណីយដ្ឋាននេះ ត្រូវបានគេផ្សព្វផ្សាយថាជាកន្លែងទាក់ទាញសម្រាប់ទាំងភ្ញៀវជាតិ និងបរទេស។ 

ប៉ុន្តែគិតត្រឹមសប្តាហ៍នេះ សេចក្តីជូនដំណឹងមួយនៅលើគេហទំព័រទេសចរណ៍របស់កូរ៉េខាងជើងបែរជាប្រកាសថា ជនបរទេសមិនត្រូវបានអនុញ្ញាតឱ្យចូលទស្សនាជាបណ្ដោះអាសន្នទៅវិញ។

លោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី  បានសាទរចំពោះការអភិវឌ្ឍន៍តំបន់ទេសចរណ៍នេះរបស់កូរ៉េខាងជើង បន្ទាប់ពីលោកបានធ្វើដំណើរមកកាន់កូរ៉េខាងដើម្បីជួប លោក Kim នៅក្នុងទីក្រុង។ លោក Lavrov បាននិយាយថា គាត់សង្ឃឹមថាវានឹងក្លាយទៅជាការពេញនិយមក្នុងចំណោមប្រជាជនរុស្ស៊ី។ ដោយសារតែ ប្រទេសទាំងពីរគ្រោងនឹងចាប់ផ្តើមជើងហោះហើរត្រង់រវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាងនៅចុងខែខាងមុខនេះ។

គួរឲ្យដឹងថា ទីក្រុង Wonsan ជាទីក្រុងមួយនៅតាមបណ្តោយឆ្នេរភាគខាងកើតរបស់ប្រទេសកូរ៉េខាងជើង ជាកន្លែងសម្រាប់ផលិតកាំជ្រួចមួយចំនួនរបស់ប្រទេសនិងជាកន្លែងប្រជុំសមុទ្រដ៏ធំមួយទៀតផង។ 
 

ហើយចំពោះរមណីយដ្ឋានទេសចរណ៍មាត់សមុទ្រដែលទើបបើកដំណើរការថ្មីនេះ មានជួរ 4km នៃមាត់ឆ្នេរ ជាមួយនឹងសណ្ឋាគារ ភោជនីយដ្ឋាន ផ្សារទំនើប និងសួនទឹកមួយ ដែលវាមានសមត្ថភាពផ្ទុកមនុស្សប្រហែល 20,000 នាក់៕