2025-07-19 11:32
15

ភ្នំពេញ :   ជនជាតិចិនមួុយក្រុមមានគ្នា៤០នាក់ជាង ដោយជិះក្នុងឡានក្រុង១គ្រឿង ស្រាប់តែឈ្លះប្រកែកគ្នា ឈានដល់ផ្ទុះជាអំពើរហិង្សាវាយតប់គ្នាពេញឡានក្រុងខណៈតែកំពុងធ្វើដំណើរតាមផ្លូវ  ស្រាប់តែមានបុរសជនជាតិចិនម្នាក់បានហក់មកស្ទុះទាញចង្កូតឡានបណ្ដាលឲ្យរ៉េទៅបុកទ្រូងផ្លូវទៅមុខលែងរួចរងការងារខូចខាតយ៉ាងដំណំ  រថយន្តខាងបង្កពាកស្លាក់លេខ ភ្នំពេញ 3E 3443 ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២:៤០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែកក្ដដា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវ២៨៩(រង្វង់មូលទួលគោកចាស់) សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ នេះសំណាងហើយដែលបុករបាំងថ្មពុះចែកទ្រូងផ្លូវចុះបើទៅប៉ះពារជាមួយបងប្អូនយើងធ្វើដំណើរតាមផ្លូវមិនធ្វើឲ្យរងគ្រោះថ្នាក់ទេអី ។ 

ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វើការវាស់វែងយករថយន្ត ទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ។ 

មហាជនស្នើឲ្យដាក់ទោសអ្នកប្រព្រឹិត្តឲ្យសមនិងទង្វើ ពិសេសឲ្យបានដឹងថ្នាំខ្លាំង នៃច្បាប់របស់កម្ពុជា កុំឲ្យថ្ងៃក្រោយធ្វើទង្វើគ្រោះថ្នាក់បែបនេះបន្តទៀត ៕