2025-06-18 16:52
10

ប៉ៃលិន៖ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ០២និង០០នាទីរសៀល  សមត្ថកិច្ចគយថៃប្រចាំខេត្តច័ន្ទបុរី ប្រទេសថៃ បានសុំជួបសមត្ថកិច្ចភាគីកម្ពុជា នៅចំនុចស្ពានព្រំដែន ខេត្តប៉ៃលិន ដើម្បីស្នុំដល់កម្ពុជា អនុញ្ញាតិឱ្យនាំចូលនូវបន្លែបង្កា និងផ្លែឈើដូចមុខ ប៉ុន្តែជាការឆ្លើយតមសមត្ថកិច្ចកម្ពុជាប្រចាំព្រំដែនតមវិញថា៖ «ភាគីថៃជាអ្នកបិទ និងផ្លាស់ប្តូរម៉ោងជាឯកតោភាគី ដូច្នេះភាគីបើកដំណើរការធម្មតាដូចមុនទៅ កម្ពុជានឹងធ្វើតាមក្រោយ»។

ក្នុងជំនួបរយៈពេលខ្លីនៅស្ពានព្រំដែន ភាគីថៃបានស្នើសុំឱ្យភាគីកម្ពុជានាំបន្លែ និងផ្លែឈើចូលមកប្រទេសកម្ពុជាដូចមុន ព្រោះបន្លែ និងផ្លែវាងាយឆាប់ខូចរលួយជាដើម។ ចំណែកភាគីកម្ពុជាយើងវិញ បានឆ្លើយតបទៅភាគីថៃវិញថា «បើភាគីថៃបើកដំណើរដូចមុនវិញ ចាប់ពីម៉ោង ០៦និង០០នាទីព្រឹក ដល់ម៉ោង ១០និង០០នាទីយប់ ភាគីកម្ពុជានឹងបើកឱ្យនាំចូលបន្លែ ផ្លែឈើធម្មតាវិញ»។

សូមជម្រាបថា ចាប់តាំងពីការផ្ទុះអាវុធរយៈពេលខ្លីប្រមាណជាង ១០នាទី នៅតំបន់មុំបី ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កន្លងមក ស្ថានការណ៍ព្រំដែនរវាងកម្ពុជា-ថៃ មានភាពតានតឹងជាលំដាប់ រហូតយោធាថៃបិទព្រំដែន និងផ្លាស់ប្តូរម៉ោងបិទបើកជាឯកតិភាគី ដោយមិនបានជូនដំណឹងដល់កម្ពុជាឡើយ ជាឆ្លើយតបកម្ពុជា បានផ្លាស់ប្តូរម៉ោងបិទ និងបើកតាមក្រោយ ជាពិសេសបិទការនាំចូលបន្លែ និងផ្លែឈើមិនឱ្យនាំចូលកម្ពុជាទាំងស្រុងតែម្តង លុះត្រាមតែភាគីថៃ បើកព្រំដែនដូចដើមវិញ ទើបកម្ពុជាអនុញ្ញាតិឱ្យមានការនាំចូលបន្លែ និងផ្លែឈើឡើងវិញ៕