
ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋចំនួន៥ខ្នងរួមមានសម្ភារះមួយចំនួនត្រូវបាន អគ្គិភ័យឆាបឆេះអស់ទាំងស្រុងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជា ពលរដ្ឋ ក្បែខាងនិងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយ អន្តរាគមន៍ភ្លាមៗ។
ហេតុការនេះបានបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២នឹង២៥នាទីរំលង អាធ្រាត្រ ឈានចូល ថ្ងៃ ទី ១៨ ខែមិថុនា ឆ្នាំ ២០២៥នៅតាម បណ្តោយផ្លូវ ១០០៣ដែលស្ថិតនៅសង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
តាមប្រភពពត៌មានពីម្ចាស់ផ្ទះបានឲ្យដឹងថា នៅមុនពេលកើតហេ តុដោយពួកគាត់ខ្លះបានចូលដេកនិងខ្លះទៀតនាំគ្នាអង្គុយលេង ក្រោយមកស្រាប់តែឮស្នូសំឡេងឆេះចេញពីផ្ទះកើតហេតុខាងលើ រួចបង្កឲ្យឆេះរាលដាលទៅលើផ្ទះផ្សេងៗក្បែគ្នាយ៉ាងសន្ធោសន្ធោ ពេលនោះដែរពួកគាត់និងអ្នកក្បែខាងនាំគ្នាទាញទុយោទឹកខ្លះទៀ តទាញញបំពង់ណន្លត់អគ្គិភ័យបាញ់ទប់ស្កាត់ជាបណ្តោះអាសន្ន ខ្លះ នាំគ្នាប្រមូលឥវ៉ាន់រួចទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន សង្កាត់ ស្វាយប៉ាកជាបន្ទាន់ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅ ខាងកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នង ការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យទៅ ជួយអន្តរាគមន៍ផងដែរ។
ក្រោយទទួលដំណឹងថាមានករណីឆេះផ្ទះពលរដ្ឋខាងលើ លោក វរសេនីយ៍ឯកព្រហ្មយ៉ននាយការិយាល័យ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្ល ត់ឲ្យទាន់ពេលក្រោយពីប្រតិបត្តិការបាញ់ពន្លត់ចប់ឃើញថាកម្លាំង សមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន ៨គ្រឿង ។
ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបាន ធ្វើការស្រាវជ្រាវបន្ត ក្នុងហេតុការណីនោះដែរមិនមានអ្នករបួសនិង ស្លាប់នោះទេពោលគឺខូចខាតតែផ្ទះនិងសម្ភារះមួយចំនួនតែប៉ុណ្ណោះសមត្ថកិច្ចកំពុងស្រាវជ្រាវ៕
