2025-06-07 16:49
12

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ បានថ្លែងបញ្ជាក់ថា៖ យន្តការនៃការដោះបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ កម្ពុជាកម្ពុជាប្រកាន់យកអភិក្រម៣ សំខាន់ៗ។

សម្តេចធិបតីបានថ្លែងថា ទី១៖ យន្តការទ្វេភាគី ដោយប្រើប្រាស់យន្តការបច្ចេកទេសតាមរយៈគណៈកម្មការព្រំដែន   ទាំងពីរ ផ្អែកលើលិខិតបទដ្ឋានគតិយុត្ត និងផែនទីដែលបានឯកភាពគ្នា ដូចមានចែងក្នុង  កិច្ចព្រមព្រៀង (MOU) ឆ្នាំ២០០០ ដោយឯកភាពគ្នាប្រើប្រាស់ផែនទី១/២០០ ០០០ និង   សន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤-១៩០៧ 
ប្រមុខរដ្ឋាភិបាលបានបន្ថែមទៀតថា ទី២៖ យន្តការច្បាប់អន្តរជាតិ ដែលត្រូវការចូលរួមពីភាគីទី៣ ឬយន្តការតុលាការយុត្តិធម៌  អន្តរជាតិ (ICJ) និងទី៣៖ យន្តការយោធា៖ ប្រសិនបើមានការឈ្លានពាន កម្ពុជានឹងប្រើប្រាស់កម្លាំងប្រដាប់អាវុធដើម្បីការពារបូរណភាពទឹកដី។

សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញក្នុងពិធីសម្ពោធអគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន និងអគារពិសោធន៍ ស្ថិតក្នុងសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី នាព្រឹកថ្ងៃសៅរ៍ ទី០៧ ខែមិថុនា ឆ្នាំ២០២៥នេះ៕