2025-05-20 14:18
14

កំពង់ស្ពឺ៖ រោងចក្រផលិតស៊ីម៉ង់ត៍ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក នៅស្រុកឱរ៉ាល់ ដែលមានតម្លៃទន់រួមប្រមាណជាង ២៥០លានដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ 

សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសអញ្ជើញជាអធិបតីសម្ពោធបើកឱ្យដំណើរជាផ្លូវការរោងចក្រផលិតស៊ីម៉ង់ត៍ បានថ្លែងថា៖ រោងចក្រស៊ីម៉ង់ត៍ថ្មីនេះ «មានលទ្ធភាពផលិតស៊ីម៉ង់ត៍បានប្រមាណ ២,២លានតោនក្នុងមួយឆ្នាំ ដែលអាចផ្គត់ផ្គង់តម្រូវការនៅក្នុងស្រុក និងអាចឈានដល់នាំចេញទៅក្រៅប្រទេសផងដែរ»។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា៖ «ការផ្ដល់អាជ្ញាបណ្ណរោងចក្រផលិតស៊ីម៉ងត៍ និងការធ្វើអាជីវកម្មធនធានរ៉ែ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុកលើការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ រួមទាំងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ, កាត់បន្ថយការនាំចូលពីក្រៅប្រទេស, បង្កើនចំណូលជាតិ, បង្កើតការងារជូនប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍសហគមន៍នៅមូលដ្ឋាន»៕