2025-05-14 16:22
37

ភ្នំពេញ៖ មហាជនបានផ្ទុះការភ្ញាក់ផ្ពើលយ៉ាងខ្លាំង បន្ទាប់ពីឃើញតារាសម្តែងវ័យក្មេង គឺកញ្ញា ជី ឈី​ង​លី​ន បានបង្ហាញស្នាមរបួសស្ទើរពេញខ្លួន ដោយសារស្នាដៃគូរស្នេហ៍វាយធ្វើបាប នាងបានបញ្ជាក់ថា៖ «សម្រាប់ខ្ញុំប៉ុណ្ណឹងក៏គ្រប់គ្រាន់សម្រាប់ការបញ្ចប់នៅទំនាក់ទំនងមួយនេះ ហើយក៏គ្មានថ្ងៃដែលខ្ញុំទៅយកសំរាមត្រឡប់មកចូលផ្ទះវិញដែរ»

តាម​រយៈ​រូបភាព​ជាច្រើនសន្លឹងដែលបង្ហាញ​ស្នាម​របួស​ពេញ​ខ្លួន​បង្ហោះ​តាម​បណ្តាញ​សង្គម តារាសម្តែងវ័យក្មេង កញ្ញា ជី ឈី​ង​លី​ន សរសរនូវ​សំ​ណេ​រថា៖ «គ្មានអ្វីដែលខ្ញុំត្រូវស្ដាយស្រណោះដែរ ដែលត្រូវបានបង់មនុស្សដែលមើលមិនឃើញពីរតម្លៃខ្លួនបែបនេះ។ ពីមុនអាចនិងមកពីគេស្រលាញ់ខ្លាំងពេក ទើបតែងតែទ្រាំនូវទង្វើរដ៏សែនថោកទាបមួយនេះ រហូតមកស្ទើរតែបាត់បង់ជីវិត បាត់បង់ទាំងភាពកក់ក្ដីសម្រាប់គ្រួសារ ល្មមភ្ញាក់ខ្លួនហើយថាកំពុងតែព្យាយាមឱ្យគេស្គាល់សណ្ដានអ្នកកាន់តែច្បាស់ហើយគួរឱ្យសង្វែកខ្លួនអត់? កុំបាច់ខំអីទោះជានៅក្នុងលោកនេះសល់តែអ្នកម្នាក់ ក៏ខ្ញុំអត់យកជីវិតរបស់ខ្ញុំទៅផ្ញើលើដៃមនុស្សដូចអ្នកទៀតដែ ព្រោះខ្ញុំបានកាត់អ្នកចេញពីបេះដូងខ្ញុំតាំងពីរថ្ងៃដែលដឹងថាអ្នកព្យាយាមបំផ្លាញខ្ញុំគ្រប់វិធី សុំយាយប៉ុណ្ណឹងសិនចុះ»

កញ្ញាបានសរសេរបញ្ជាក់ថា៖ «ខ្ញុំអត់មានត្រូវជាអី ឬទាក់ទងជាមួយម្នាក់នេះទៀតទេ កុំមករញ៉ៃរញ៉ៃជាមួយជីវិតខ្ញុំទៀត ព្រោះវាអត់តម្លៃសោះ យល់នៅប៉ុណ្ណឹង សំរាមទោះគេរើសយកមកលាងសំអាតម៉េចក៏វានៅតែមានក្លិនស្អុយរលួយដែរ»។ 

កញ្ញា ជី ឈី​ង​លី​ន បានបញ្ជាក់បែបនេះថា៖ «មុនខ្ញុំបើកចិត្តយកអ្នកថ្មី ខ្ញុំយំខ្ញុំឈឺស្ទើរតែគ្មានជីវិតរស់នៅបន្តរអ្នកនៅឯណា ? អ្នកកុំពុងអោបស្រី គេមកប្រាប់ខ្ញុំឃើញអ្នកទៅផ្ទះសំណាក់ជាមួយស្រី ផ្លូវចិត្តខ្ញុំខ្ទេចអស់ហើយខ្ញុំមិនផុសមិនបង្ហោះខ្ញុំខ្មាស់គេមនុស្សធ្លាប់ស្រលាញ់តែចុងក្រោយអ្នកមិនគិតដូចខ្ញុំ អ្នកចង់បំផ្លាញខ្ញុំ ទាំងខ្ញុំមិនខុស វាលើសពេកហើយ ហើយកុំយករឿងអតីតខ្ញុំមកយាយ ព្រោះវាគ្រាន់តែជារឿងអតីត ដឹងត្រឹមថាខ្ញុំ អត់ចេះរស់នៅដោយសារមនុស្សប្រុសទេ វាថោក កុំព្យាយាមបង្ហាញចរឹកកាន់តែគួរឱ្យសង្វែកអី ព្រោះអ្នកបំភ្លៃ និងកុហក់គេបានតែអត់អាចកុហក់ខ្លួនឯងបានទេ»។ 

តារាមសម្តែង ជី ឈី​ង​លី​ន បានបញ្ជាក់បន្ថែមថា៖ «ខ្ញុំសុំដើរចេញទាំងស្ងប់ស្ងាត់ខ្ញុំចង់ប្រើជីវិតមួយដែរមានមនុស្សប្រុសម្នាក់ល្អដែលគេមើលឃើញពីរតម្លៃខ្ញុំច្បាស់ ហើយស្រលាញ់ខ្ញុំដោយទង្វើរ តែអ្នកមិនព្រមចប់ទេ ចឹងខ្ញុំមិនលាក់រឿងនឹងទៀតទេ នៅមានភាគតទៀត គ្រប់យ៉ាង គឺខ្ញុំអត់ចង់បង្ហាញទេ តែអ្នកជាអ្នកបង្ខំខ្ញុំ ហើយខ្ញុំក៏អត់ចង់ឱ្យមនុស្សដូចអ្នកទៅធ្វើររឿងចឹងទផតដាក់មនុស្សស្រីដែលញេជ្រើសយកអ្នកចូលក្នុងជីវិតបន្ត»

សូមបញ្ជាក់ថា តារាសម្តែងវ័យក្មេង កញ្ញា ជី ឈី​ង​លី​ន បានបង្ហាញមុខអតីតគូរស្នេហ៍វាយធ្វើបាបលើរូបរាងកាយស្ទើរពេញខ្លួននោះទេ ប៉ុន្តែសមត្ថកិច្ចពាក់ព័ន្ធគួរចាត់វិធានការលើជនបង្កដែលប្រើអំពើហិង្សាលើស្ត្រីភេទធ្ងន់ធ្ងរ ដែលសង្គមស្អប់ខ្ពើមបំផុត៕