2025-02-25 10:48
61

នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រសួងទេសចរណ៍បានបង្ហាញនូវសូចនាករ ទេសចរណ៍ និង ស្ថិតិ ទេសចរណ៍ផ្លូវការឆ្នាំ២០២៤ ដែលបញ្ជាក់ថា កម្ពុជាទទួលបានចំណូលទេសចរណ៍ អន្តរជាតិ៣.៦៣៧ លានដុល្លារអាម៉េរិក កើនឡើង ១៨ភាគរយ។

ក្នុងសូចនាករសង្ខេបបានគូសរំលេចថា៖ ឆ្នាំ២០២៤ កម្ពុជាទទួលបានទេសចរអន្តរជាតិមានចំនួន៦,៧០ លាននាក់ កើនឡើង ២២,៩ភាគរយ។ចំណែកទេសចរជាតិធ្វើដំណើរកម្សាន្តផ្ទៃក្នុងចំនួន២២,៥២ លាននាក់ កើនឡើង ២០,១ភាគរយ ខណៈ ទេសចរជាតិចេញក្រៅប្រទេសចំនួន,៨៥ លាននាក់ កើនឡើង ១,៤ភាគរយ។

រីឯមូលដ្ឋានអាជីវកម្មទេសចរណ៍ចំនួន ១៣.៨៧៦ អាជ្ញាបណ្ណ ជាមួយនឹងសេវាកម្មស្នាក់នៅចំនួន៨៣.៧៨៧បន្ទប់។

ឆ្នាំ២០២៤ដដែលកម្ពុជាទទួលចំណូលទេសចរណ៍អន្តរជាតិ៣.៦៣៧ដុល្លារអាម៉េរិកកើនឡើង១៨ភាគរយ។

វិស័យនេះបានបង្កើតមុខរបរនិងការងារទេសចរណ៍ចំនួន៥១ម៉ឺននាក់និងបានរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុបប្រមាណ ៩,៤ភាគរយ៕