2025-02-23 17:38
90

គុនខ្មែរ៖ ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ ព្រឹត្តិការណ៍គ្រុឌគុនខ្មែរមីនី  ដោយក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី ដែលមានអ្នកឧកញ៉ា សំអាង វឌ្ឍនៈ ជាអគ្គនាយក បានឧបត្ថម្ភគាំទ្រ រួមសហការគ្នាជាមួយលោកបណ្ឌិត ម៉េង សុភ័ណ្ឌ អគ្គនាយកស្ថានីយទូរទស្សន៍ អិម អេស ជេ និងជាទីប្រឹក្សាជាន់ខ្ពស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានរៀបចំការប្រកួតប្រដាល់គុនខ្មែរ ប្រមូលផ្ដុំទៅដោយកីឡាករ-កីឡាការនី គុនខ្មែរចាស់ថ្មី ជួបតតាំងគ្នាមានទាំងការប្រកួតមិត្តភាពជាតិ និងអន្តរជាតិ ពោរពេញដោយសមត្ថភាព បញ្ចេញស្នៀតគុនអង្រួនសង្វៀនប្រដាល់គ្រុឌគុនខ្មែរមីនី ឡើងកក្រើក និងជក់ចិត្តដិតអារម្មណ៍។

ជាមួយគ្នានោះ សម្រាប់គូប្រកួតគុនខ្មែរអន្តរជាតិ ដែលជាការប្រកួតដណ្ដើមពានរង្វាន់គ្រុឌគុនខ្មែរមីនី អមដោយប្រាក់រង្វាន់ ក៏បានរកឃើញម្ចាស់ជាបន្តបន្ទាប់ហើយដែរ ដោយរដូវកាលទី១ បានទៅលើកីឡាករគុនខ្មែរ អ្នកលេងថង់យាមដំរីជាន់ខ្លា សូរិយា មេឃា មកពីក្លឹប MSJ អន្តរជាតិគុនខ្មែរ ខណៈម្ចាស់ពានរដូវកាលទី២ ក៏រកឃើញម្ចាស់ដូចគ្នាហើយដែរ គឺបានទៅលើកីឡាករ សិទ្ធ បញ្ញា មកពីក្លឹប MSJ វត្តភ្នំតូចគុនខ្មែរ ។ ដោយឡែក ម្ចាស់ពានរដូវកាលទី៣ សម្រាប់សប្ដាហ៍នេះកីឡាករគុនខ្មែរ មហាឆ្លាត ត្រូវមានភារកិច្ចប្រកួតដណ្ដើមយក អមដោយរង្វាន់ប្រាក់សែន ខណៈអ្នកលេងគុនឡាវ ជាអ្នកចូលចែចូវ មកប្រជែងយកជ័យជម្នះតតាំងនឹងកីឡាករគុនខ្មែរផងដែរ។ សូមកុំភ្លេចដាក់ម៉ោងរោទ៍រង់ចាំតាមដានទស្សនា និងធ្វើជាសាក្សីទាំងអស់គ្នាថា រវាងកីឡាករគុនខ្មែរ និងកីឡាករគុនឡាវ តើនរណានឹងក្លាយជាម្ចាស់ពានគ្រុឌគុនខ្មែរមីនី អមដោយរង្វាន់ប្រាក់សែននេះ?

ដូច្នេះសប្ដាហ៍នេះ ព្រឹត្តិការណ៍គ្រុឌគុនខ្មែរមីនី នឹងនាំយកការប្រកួតកីឡាប្រដាល់គុនខ្មែរ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ រយៈពេល៣ថ្ងៃ គឺនៅថ្ងៃទី២៨ ខែកុម្ភៈ និងថ្ងៃទី០១-០២ ខែមីនា ឆ្នាំ២០២៥ ដែលមានទីតាំងស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នឹងកាន់តែធ្វើឲ្យទស្សនេកជនកាន់តែជក់ចិត្តដិតអារម្មណ៍កាន់តែខ្លាំងឡើង ជាមួយនឹងការប្រកួតកីឡាប្រដាល់គុនខ្មែរ មានទាំងការប្រកួតមិត្តភាពជាតិ រវាងកីឡាករគុនខ្មែរ និងកីឡាការនីគុនខ្មែរ សម្បូរទៅដោយល្បិចស្នៀតគុន ប្រកួតតតាំងគ្នាប្រជែងយកជ័យជម្នះ អមជាមួយគូដណ្ដើមពានរង្វាន់។ សូមកុំភ្លេចចូលរួមទស្សនាដោយសេរី និងចូលរួមគាំទ្រឲ្យបានច្រើនកុះករ ហើយក្រេបជាមួយរសជាតិដ៏ឈ្ងុយឆ្ងាញ់ផលិតផលរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរិ និងមានឪកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ថែមទៀតផង។ ព្រឹត្តិការណ៍គ្រុឌគុនខ្មែរមីនី ក៏នឹងមានការផ្ទាយផ្ទាល់នៅលើ MSJ TV , ផេក MSJ TV KUN KHMER និង ហ្វេកប៊ុកផេក krud sports ចាប់ពីវេលាម៉ោង៧យប់ តទៅ..៕