
(កំពត)៖ កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកឧត្ដមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត បានអញ្ជើញជាអធិបតីនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងមេបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកឈូក។
ពិធីនេះមានការចូលរួមពីលោក ញ៉ែម ហួន ប្រធានក្រុមប្រឹក្សាស្រុក លោក សៅ មឿន អភិបាលនៃគណៈអភិបាលស្រុក លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ លោកអភិបាលរងស្រុក នាយករដ្ឋបាលស្រុក លោកអធិការស្រុក លោកមេបញ្ជាការផ្នែកសឹករងស្រុក និងនាយ-នាយរងកងរាជអាវុធហត្ថយ៉ាងច្រើនកុះករផងដែរ។
ក្នុងឱកាសនោះដែរ លោកឧត្ដមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត បានប្រគល់ម៉ូតូ ADV ចំនួន៣គ្រឿង ជូនទៅដល់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកឈូក ដើម្បីសម្រាប់ប្រើប្រាស់ចុះតាមក្នុងមូលដ្ឋានផងដែរ។(សឹង រ៉ាត់)
_1740110053.jpg)