
ភ្នំពេញ៖ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានបញ្ជាក់ថា៖ «ដើម្បីបានបណ្ណបើកបរ ត្រូវឆ្លងកាត់ការតេស្តសុខភាព កាយសម្បទា និងប្រឡង (ទ្រឹស្ដី&ដៃចង្កូត) ដ៏ត្រឹមត្រូវដោយអង្គភាពរដ្ឋ មិនមានការលក់ដូរទេ..!»។
មន្ត្រីអ្នកនាំពាក្យរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ។
ពាក់ព័ន្ធការធ្វើបណ្ណបើកបរនេះ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ បានបញ្ជាក់ថា៖ «សូមកុំចាញ់កលជនឆបោកក្លែងបន្លំ..!»។
ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងសារណការ និងដឹកជញ្ជូនធ្វើឡើងបន្ទាប់ឃើញជនឆ្លៀតឱកាសផ្សព្វផ្សាយលើបណ្តាញសង្គមនានាដោយទទួលធ្វើបណ្ណបើកបរ ឯកសាររថយន្តផ្សេងៗ បានធ្វើឲ្យប្រជាពលរដ្ឋចាញ់បោកក្រុមជនខិលខួចទាំងនេះខាតបង់ប្រាក់កាសជាបន្តបន្ទាប់៕
