2024-11-04 10:14
278

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគលបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញនារសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានរៀបចំពិធីសំណេះសំណាលជាមួយកងកម្លាំងចំណុះការិយាល័យអន្តរាគមន៍និងតម្រួតបញ្ជានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

នាឱកាសនោះលោកឧត្តមសេនីយ៍ឯកជួនណារិន្ទក៏បានរៀបចំពិធីប្រគល់ម៉ូតូចំនួន៥១គ្រឿងដែលជាអំណោយរបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជូនដល់កងអន្តរាគមន៍ពិសេសសម្រាប់បម្រើឱ្យកិច្ចប្រតិបត្តិការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងរាជធានីភ្នំពេញជាពិសេសកិច្ចការពារសន្តិសុខក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកនាពេលឆាប់ៗខាងមុខនេះ។

សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ៕