2025-07-24 11:22
44

ព្រះវិហារ៖ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ណៈពេលនេះការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងថៃ បានរីករាលដាលទៅដល់ភ្នំខ្មោច ខេត្តព្រះវិហារហើយ។

សូមជម្រាបថា ក្រោយមានការចាប់ផ្តើមផ្ទុះអាវុធនៅប្រាសាទតាមាន់ធំ តាក្របី ខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០២៥ ពេលនេះការផ្ទុះអាវុធ បានរាលដាលនៅភ្នំខ្មោច ក្នុងខេត្តព្រះវិហារ។ 

ការប៉ះទង្គិចគ្នារវាងកងទ័ពទាំងពីឬមានរយៈពេលប្រមាណ ២ម៉ោងមកហើយ គឺផ្តើមដោយកងទ័ពសៀមឈ្លានពានចូលទឹកដីកម្ពុជា ដូច្នេះកម្ពុជាប្រសិទ្ធដើម្បីការពារខ្លួន ការអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា៕