2025-06-26 17:44
8

ក្រោយពីនាយករដ្ឋមន្ត្រីថៃ ខំប្រឹងប្រឌិតព័ត៌មានបែបលាបពណ៌ បង្កាច់បង្ខោច ចោទប្រកាន់កម្ពុជា ទាំងងងើលនោះ ដែលធ្វើឲ្យសហគមន៍អន្តរជាតិបានដឹងពីសណ្ដានដ៏សែនអាក្រក់របស់ថៃកាន់តែច្បាស់នោះ ថៃនៅតែបន្តបង្កបញ្ហាជាមួយកម្ពុជា ដើម្បីបិតបាំងទង្វើដ៏ស្មោកគ្រោករបស់ខ្លួន ដែលបានឈ្លានពានទឹកដីកម្ពុជា និងបាញ់សម្លាប់ទាហានកម្ពុជាម្នាក់ ក្នុងទឹកដីឈរជើងរបស់កងទ័ពកម្ពុជា កាលពីថ្ងៃទី២៨ ឧសភា ២០២៥ នៅតំបន់មុំបី ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។  ជាមួយគ្នានេះសារព័ត៌មានថៃនៅបន្តចុះផ្សាយគ្មានវិជ្ជាជីវៈ ផ្សាយបំភ្លើសបំភ្លៃព័ត៌មានគ្មានការពិត ដោយចុះផ្សាយថា សម្ដេចតេជោ ហ៊ុន សែន ដកអគ្គបញ្ជាការកងទ័ព និងតែងតាំងខ្លួនឯងជាអគ្គបញ្ជាការកងទ័ពដើម្បីត្រៀមវាយថៃ  ។  នារសៀលថ្ងៃទី២៦ មិថុនា ២០២៥នេះ នៅលើទំព័រផេកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះខ្លឹមសារថា ៖  ខ្ញុំកំពុងមកសួរសុខទុក្ខកងទ័ពមន្ត្រីរាជការ និងប្រជាជនភៀសសឹកនៅខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារ។វត្តមានរបស់ខ្ញុំមិនមកចេញបញ្ជាជំនួសឲ្យនាយករដ្ឋមន្ត្រីឬរដ្ឋមន្ត្រីក្រសួងការពារជាតិ ឬអគ្គបញ្ជាការកងទ័ពនោះឡើយតែជាការមកសួរសុខទុកលើកទឹកចិត្តនិងផ្តល់ជំនួយសម្រាប់កងកម្លាំងប្រដាប់អាវុធដែលកំពុងការពារជាតិការពារទឹកដី។បងប្អូនមេបញ្ជាការកងទ័ពបានហៅខ្ញុំថា(អគ្គភ័ស្តុភារជាន់ខ្ពស់)។ខ្ញុំពេញចិត្តនិងធ្វើកិច្ចការជួយលើការផ្តល់ភស្តុភារបន្ថែមលើភស្តុភារដែលរាជរដ្ឋាភិបាលផ្តល់ជូន។មុខនាទីនេះមិនតម្រូវឲ្យមានការតែងតាំងនោះទេព្រោះជាពាក្យនិយាយលេង។ 

សារព័ត៌មានថៃមួយបានចុះផ្សាយថាខ្ញុំដកអគ្គបញ្ជាការកងទ័ពនិងតែងតាំងខ្លួនឯងជាអគ្គបញ្ជាការកងទ័ពដើម្បីត្រៀមវាយថៃ។ខ្ញុំសូមផ្តាំទៅវិញថាបើឆ្កួតសូមឆ្កួតតែពួកអួកឯងចុះ។ ខ្ញុំជាមនុស្សទី២បន្ទាប់ពីព្រះមហាក្សត្រ តើមានការចាំបាច់ទេដើម្បីទៅធ្វើជាអគ្គបញ្ជាការកងទ័ពដោយខ្លួនឯងនោះ ដែលសូម្បីតែតួនាទីជានាយករដ្ឋមន្ត្រីក៏ខ្ញុំមិនបន្តធ្វើដែរនោះ?។ ឈប់បានឈប់ទៅនិងសូមកុំចូលមកឈ្លានពានFacebook ខ្ញុំទៀត៕